ព័ត៌មានជាតិ
វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានឹងបង្កើនទំហំនាំចេញទឹកប្រាក់លើសពី ២ ប៊ីលានដុល្លារ ក្នុងរយៈពេល៥ ឆ្នាំខាងមុខ
វិស័យធំៗចំនួនពីរនៅកម្ពុជារួមមានវិស័យយានយន្ត និងអេឡិចត្រូនិក នឹងអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ ប៊ីលានដុល្លារអាមេរិក និងអាចបង្កើត ការងារថ្មីជាង ២២ ពាន់កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

វិស័យធំៗទាំងពីរនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំជាសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាហើយត្រូវបានលើកយកមកពិភាក្សា ពិគ្រោះយោបល់កាលពីរសៀលថ្ងៃទី ០១ខែមីនាឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំរកម្ពុជា ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម។

លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ថា ការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្ដល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាការអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២២ ពាន់កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោកបានបន្ថែមថា វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ពីការរៀបចំនេះផងដែរ ដូចជាការបង្កើឲធនធានមនុស្ស ប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្មដែលកាន់តែមានប្រសិទ្ធភាពដល់ការនាំចូល និងនាំចេញផលិតផល។

លោក សុខ ចិន្តាសោភា បានបន្ថែមថា វិស័យយានយន្ត និងអេឡិចត្រូនិច ត្រូវបានជ្រើសរើសនិងកំណត់ជាវិស័យអាទិភាពដើម្បីចូលរួមចំណែក ដល់ការងារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង, ព្រមទាំង ការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥ និង“ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញ្ជកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលត្រូវបាន ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។
លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការ កំណត់នូវយុទ្ធសាស្ត្រ, ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឈនិងទាក់ទាញការវិនិយោគលើវិស័យ យានយន្ត និងអេឡិចត្រូភិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការវិស័យទាំងនេះ។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាចក្រភពអង់គ្លេសមានក្តីសោមនស្សក្នុងការចូលរួមចំណែកគាំទ្រការរៀបចំពង្រាងផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ និងទាក់ទាញ ការវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ ការកែទម្រង់សេដ្ឋកិច្ច និងបង្កើនការងារដែល មានភាពធន់នឹងវិបត្តិដែលផ្តល់ប្រាក់ឈ្នួលប្រសើរជាងមុនសម្រាប់ពលករកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា