ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ណែនាំស្រ្តីដែលបម្រើការងារលើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត
ក្នុងនាមជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ទូទាំងប្រទេស លោកជំទាវ ម៉ែន សំអន បានថ្លែងថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍឲ្យវិស័យព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយ កាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។ ក្នុងនោះដែរ លោកជំទាវ ក៏បានណែនាំដល់ស្ត្រីដែលបម្រើការងារ ក្នុងវិស័យសារព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន។
លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអនុញ្ញាតឲ្យលោកស្រី ខៀវទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសគណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួង ព័ត៌មាន ដឹកនាំសមាជិកាចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១១ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។
លោកជំទាវ បានមានប្រសាសន៍ថា ប្រធានបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត បានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងរំលេចតម្លៃនៃស្រ្តី ក្នុងកិច្ចអភិវឌ្ឍន៍គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ដោយស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសវប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំដល់ស្រ្តី ដែលបម្រើការងារលើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដដល់ សាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់ រាល់បញ្ហាវិជ្ជមាន និងអវិជ្ជមាន នៅក្នុងសង្គម ជាពិសេស គឺលុបបំបាត់ទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ។
លើសពីនេះទៀត លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ ជានារីក្រសួងព័ត៌មានត្រូវបន្ត៖
១. លើកកម្ពស់តួនាទីស្រ្តី ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងជំងឺឆ្លងផ្សេងទៀត។
២. ជំរុញឲ្យស្ត្រីឈានមុខ លើការការពារខ្លួនពីជំរុញ និងការឆ្លងដល់កូនចៅ និងសមាជិកក្នុងគ្រួសារ។
៣. ជំរុញឲ្យស្រ្តីនាំកូនចៅ ទៅទទួលវ៉ាក់សាំង បង្ការជំងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តែម្ដង៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់