ព័ត៌មានជាតិ
អូស្ត្រាលី សន្យាជួយផ្ទេរចំណេះដឹង និងជំនាញបទល្មើសបច្ចេកវិទ្យា និងការសម្អាតប្រាក់ដល់នគរបាលកម្ពុជា
លោក Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលីបានសន្យាថា នឹងបន្តជួយផ្ទេរចំណេះដឹង និងជំនាញលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ការសន្យានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ខែមីនា ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក Reece Philip Kershaw បានបន្តថា ក្នុងកិច្ចសហប្រតិបត្តិការជាង២០ឆ្នាំមកនេះ នគរបាលកម្ពុជា និងអូស្ត្រាលី បានបន្សល់ទុកសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឱ្យចំណងមិត្តភាពនេះ ក្លាយទៅជាមិត្តភាពប្រពៃណី ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត។ លោក បានប្តេជ្ញាបន្តសហការជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋនានា ដែលមានអង្គការចាត់តាំង។

ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កន្លងមកសមត្ថកិច្ចកម្ពុជាចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន និងកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម។ នៅក្នុងជំនួបនោះសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី ជាពិសេស ទៅលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈនានាដែលកំពុងនៅជាធរមាន និងបានជំរុញឱ្យភាគីទាំងពីរបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្តទៀត និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទាំងឡាយណាដែលយល់ថាចាំបាច់ដើម្បីបំរើជាប្រយោជន៍ដល់នគរបាល និងប្រជាជនប្រទេសទាំងពីរ៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?