ព័ត៌មានជាតិ
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ ១៧គ្រួសារ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ បានចាត់ក្រុមការងារនាំយកថវិកាចំនួន ៥លាន ១សែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋានចំនួន ១៣គោលដៅ ដែលអំណោយទាំងនេះ ត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទុរគតជនចំនួន ១៧គ្រួសារ ដែលបានទទួលអំណោយ ជារៀងរាល់ខែរួមមាន៖
១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិ ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ ០៣ការ៉ុង និង ថវិកា២០ម៉ឺនរៀល។
២-/ ឈ្មោះ ស៊ឹម ប៉ុន ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិដំណាក់សង្កែ (មេម៉ាយក្រីក្រ) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល។
៤-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធ ព្រំ ខៃ មានជីវភាពខ្វះខាត) ទទួលបានអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល។
៥-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបានអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល។
៦-/ ឈ្មោះ ខាន់ សួន អាយុ៧២ឆ្នាំ រស់នៅភូមិ ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួល បាន អង្ករ ០៤ការ៉ុង និង ថវិកា២០ម៉ឺនរៀល។
៧-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធឈ្មោះ ឱក យ៉ាន នៅភូមិព្រែករទាំង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
៨/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល។
៩-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
១១-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ ទុយ បូ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល។
១២-/ ឈ្មោះ ឈឿន សំអុល ភេទស្រី អាយុ៤៧ឆ្នាំ ព្រែកកំពឹស ( មេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជម្ងឺ ) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
១៣-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរៀងរាល់ខែ។
១៤-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល។
១៥-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
១៦-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
១៧-/ ឈ្មោះ ស្រាំ សាម៉ន ភេទស្រី អាយុ៧១ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) នៅភូមិព្រែករទាំង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ