Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​មាន​អគារកម្ពស់​​ ៥​ ជាន់ឡើងជាង​ ១៦០០​ និងសំណង់បុរីផ្ទះល្វែង ៣១០ កន្លែង ខណៈគម្រោងជាង ១ ពាន់កំពុងពិនិត្យអនុញ្ញាតឱ្យសាងសង់

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី ផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១ ៦០៣ អគារ។

រដ្ឋបាលរាជធានីបានពិនិត្យផ្តល់យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាត​សាងសង់ចំនួនជាង ១ ពាន់គម្រោង (១ ០៥០) លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគ​ប៉ាន់ស្មានជាង ២ ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិ​ត្រូវបានរាំង​ស្ទះដោយវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ យើងមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗ​ចាប់ពី​ប្រាំជាន់ឡើងទៅមានចំនួន ១.៦០៣ អគារ និងបានពិនិត្យផ្តល់យោបល់​លើប្លង់​ស្នើ​សុំលិខិត​អនុញ្ញាត​សាងសង់ចំនួន ចំនួន ១,០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រ​ក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់ លានដុល្លាអាមេរិក។

ដោយឡែក ចំនួនអាជីវកម្មដ្ឋាន ក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចកវិនិយោគមានចំនួន ៧៥៤ រោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន ៥,១៧៤ មូលដ្ឋាន មានតម្លៃ​ប៉ាន់ស្មានផលិតផលសរុប ២,០៥០ ពាន់លានដុល្លាអាមេរិក បានផ្តល់ការងារជូនកម្មករ-កម្មការិនីជាង ៦ សែន (៦៣១.៥៦៧) កំពុងដំណើរការយ៉ាងសកម្ម៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជាង ៣៥៦ លានដុល្លារ កាល​ពីឆ្នាំ២០២៤

ស្រូវប្រាំង
ព័ត៌មានជាតិ១ ម៉ោង មុន

ដើមឆ្នាំ២០២៥ ស្រូវប្រាំងជិត៧ពាន់ហិកតានៅខេត្តចំនួន១៤ រងការខូចខាតដោយសារខ្វះទឹកស្រោចស្រព

ផលិតកម្មចិន​
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កំណើន​សន្ទស្សន៍ផលិតកម្មចិន​ខែមករា ថយចុះ​ដោយការនាំចេញធ្លាក់ចុះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបន្ថែមរង្វាន់ដល់គ្រូបង្រៀនដែលទទួលបានជ័យលាភីមានគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានអំពាវនាវដល់ការចូលរួមអភិរក្សសត្វផ្សោត

Sokha Hotels

ព័ត៌មានពេញនិយម