Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ​​ ប្រាប់​ស្ថាន​ភាព​សុខភាព​ ក្រោយ​ឆ្លង​ជំងឺកូវីដ១៩​

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកមិនបានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ ៣ នៅព្រឹក ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ដោយសារលោកធ្លាប់ឆ្លងកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើបណ្ដាញសង្គមផេកផ្លូវការលោកលើកឡើងថា “គោរពជម្រាបសួរពុកម៉ែមាមីងបងប្អូនពីចម្ងាយ ខ្ញុំបាទមិនបានចូលរួមនៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២នេះ ដោយមូលហេតុខ្ញុំធ្លាប់មានកូវីដ១៩”។

លោក វ៉ី សំណាង បញ្ជាក់ថា នៅរយៈពេល ៥ ថ្ងៃជាប់ៗគ្នានេះ តាមរយៈការតេស្តរហ័ស គឺមិនមានមេរោគទៀតទេ។ ប៉ុន្តែដើម្បីបញ្ចៀសបានការឆ្លងទៅថ្នាក់ដឹកនាំរបស់យើងជាយថាហេតុលោកបាទនៅចាត់ចែងការងារពីចម្ងាយ ក្បែរកន្លែងប្រារព្ធពិធី។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែមីនា ឆ្នាំ​២០២២ នេះ​ថា​ អភិបាលខេត្ត​កំពង់​ស្ពឹ វិជ្ជមាន​កូ​វី​ដ​១៩ និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​កូ​វី​ដ​១៩ តាម​រយៈ​វិធានការ ៣​កុំ និង ៣​ការពារ និងទៅចាក់វ៉ាក់សាំង​ឱ្យបានគ្រប់តាមកាលកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម