ព័ត៌មានជាតិ
ទិវាវប្បធម៌ជាតិ ០៣ មីនា ឆ្នាំនេះ សម្រេចត្រូវតែប្រារព្ធ គ្រាន់តែរៀបចំក្នុងលក្ខណៈចង្អៀត
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី០២ ខែកុម្ភៈនេះថា ជាគោលការណ៍ ទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២៤ ឆ្នាំ២០២២នេះ មានប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នឹងដាក់ដំណើរការ គ្រាន់តែ ឆ្នាំនេះ កម្មវិធីរៀបចំលក្ខណៈចង្អៀត គឺនៅតែក្នុងក្របខណ្ឌរាជធានីភ្នំពេញ ចំណែកតាមខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំរៀងៗខ្លួន។ ចំពោះភ្ញៀវកិត្តិយស និងភ្ញៀវគណៈអធិបតី ត្រូវធ្វើតេស្តរហ័សកូវីដ-១៩ មុននឹងចូលសាលសន្នសីទចតុម្មុខ។

លោកបញ្ជាក់ថា កម្មវិធី នឹងប្រារព្ធ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “កន្លងមក យើងរៀបចំ ទិវាវប្បធម៌ជាតិលក្ខណៈធំ មានការចូលរួមពីសិល្បករ បេក្ខជន និងមន្ទីរវប្បធម៌តាមបណ្ដារាជធានីខេត្ត។ ដូចជា ២ឆ្នាំចុងក្រោយ មុនកើតកូវីដនេះ សម្ដេចតេជោបានភ្ជាប់កិច្ចការហ្នឹងទៅនឹងការជួបជុំសិល្បករ ប៉ុន្តែឥឡូវដោយសារបង្ការជំងឺកូវីដ យើងរៀបចំតែកម្មវិធីផ្លូវការនៅភ្នំពេញនេះទេ”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា ក្នុងទិវាវប្បធម៌ជាតិ ឆ្នាំ២០២២នេះ នឹងមានការសម្តែងសិល្បៈទស្សនីយភាពមានដូចជា របាំ “ឆៃយ៉ាំភូមិខ្ញុំ” របាំក្បាច់បុរាណ “របាំកៃលាស” សិល្បៈសៀក “បោះបាល់” ចម្រៀង “ជំនោរវិច្ឆិកា” របាំសហសម័យខ្មែរ “យុវវ័យ និងក្តីសង្ឃឹម” ល្ខោននិយាយរឿង “អូតេឡូ”។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វ បុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជនដែល ត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។
គួរបញ្ជាក់ថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេសប្រចាំឆ្នាំ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ២០១៥ ក្នុងគោលបំណងបណ្តុះស្មារតីឱ្យយុវជន និងមហាជនស្រឡាញ់មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌ឱ្យកាន់តែទូលំទូលាយ។

ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌នេះ ក៏ជាការជំរុញនូវការចូលរួមវិភាគទានដោយផ្ទាល់ដល់ការងារអភិរក្ស និងការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ពិសេសដើម្បីឱ្យយុវជនមានឱកាសបញ្ចេញនូវសមត្ថភាព និងទេព្យកោសល្យពិតៗរបស់ខ្លួនទៅលើការថែរក្សា និងការអភិវឌ្ឍវប្បធម៌ សំដៅទប់ស្កាត់វប្បធម៌អវិជ្ជមាន ក្នុងស្រទាប់យុវវ័យ ក៏ដូចជាការបណ្តុះស្មារតីយុវជនឱ្យស្រឡាញ់វប្បធម៌ជាតិ ដើម្បីបុព្វហេតុអភិរក្ស អភិវឌ្ឍវប្បធម៌ និងរួមចំណែកលើកស្ទួយសុវត្ថិភាពសង្គម សន្តិភាព និងការអភិវឌ្ឍ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ