សន្តិសុខសង្គម
កម្ពុជា ស្នើប្រទេសសមាជិកអាស៊ានណាប៉ូលរួមគ្នាប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ស្នើដល់ប្រទេស សមាជិកអាស៊ានណាប៉ូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងរួមគ្នាប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សំដៅរួមចំណែករក្សាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពក្នុងសហគមន៍អាស៊ាន និងលើសកលលោក។

ថ្លែងនៅក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នៅព្រឹកថ្ងៃ ០២ មីនា នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រទេសសមាជិកអាស៊ានណាប៉ូលទាំងអស់ ត្រូវរិះរកនូវវិធានការគន្លឹះនានា ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ អាស៊ានណាប៉ូលលើកទី៤០ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់រួមគ្នាប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម នាំមកនូវវិបុលភាពសម្រាប់សហគមន៍ ពិសេសការការបង្កើតបរិយាកាសអំណោយផលគាប់ប្រសើរសម្រាប់គាំទ្រដល់ការស្ទុះងើបឡើងនៃប្រទេសនីមួយៗ ក៏ដូចជា តំបន់អាស៊ានទាំងមូល។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យប្រទេសសមាជិកអាស៊ានណាប៉ូលទាំងអស់ ត្រូវពង្រឹង និងជំរុញសកម្មភាពនៃយន្តការ និងប្រព័ន្ធផ្លាស់ប្តូរព័ត៌មានដែលមានស្រាប់ឱ្យដំណើរការកាន់តែស៊ីសង្វាក់ និងមានប្រសិទ្ធភាពខ្ពស់ ពិសេសការបន្តប្រើប្រាស់នូវប្រព័ន្ធ e-ADS-2.0 ឱ្យអស់ពីសក្តានុពល ដោយបន្តធ្វើការអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែទំនើប ព្រមទាំងបន្តពង្រីក និងរក្សានិរន្តភាពសហប្រតិបត្តិការតាមរយៈប្រព័ន្ធ 1-24/7 ដើម្បីជាប្រយោជន៍បម្រើដល់កិច្ចការជំនាញស្រាវជ្រាវ ស៊ើបអង្កេត និងតាមចាប់ខ្លួនពួក ឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានលើកឡើងពីសមត្ថភាព ជំនាញវិជ្ជាជីវៈ រវាងកងកម្លាំងអនុវត្តនៃបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ូល នៅតែមិនទាន់មានតុល្យភាព ដែលធ្វើឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសជាសមាជិកនៅមានកម្រិត ដែលបញ្ហានេះ ក៏ជាការផ្ដល់ឱកាស ដល់ពួកឧក្រិដ្ឋជនពង្រីកសកម្មភាព នៅតាមគោលដៅដែលមិនទាន់រឹងមាំ។
សម្ដេចក្រឡាហោម បានបន្ថែមថា ក្នុងន័យនេះ កត្តាចម្បងបំផុតរបស់អាស៊ានណាប៉ូលនាពេលខាងមុខ គឺត្រូវយកចិត្ត ទុកដាក់ខ្ពស់ក្នុងកិច្ចសហការជាមួយដៃគូពិភាក្សា ជួយគាំទ្រគ្នាទៅវិញទៅមកក្នុង ការកសាងធនធានមនុស្ស បង្កើតឱ្យបាននូវតុល្យភាពរវាងដៃគូសហប្រតិបត្តិការ អនុវត្តច្បាប់ ទាំងក្នុង និងក្រៅតំបន់ ដោយមានផែនការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងកងកម្លាំងអនុវត្តច្បាប់។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូល គឺជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនង និង ការលើកកម្ពស់ភាពជាដៃគូ ភាពខ្លាំងរបស់យើងគឺកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញ ទៅមក ហេតុនេះក្នុងសភាពការណ៍បច្ចុប្បន្នយើងត្រូវបន្តពង្រឹង និងប្រតិបត្តិគោលការណ៍នេះ ឱ្យកាន់តែខ្លាំងថែមទៀត អាស្រ័យដោយយើងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលទាមទារ ឱ្យមានកិច្ចប្រឹងប្រែង និងឆ្លើយតបរួមគ្នា។

នាយឧត្តមសេនីយ៍ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការរួមចំណែកស្វែងរកយុទ្ធសាស្ត្រ វិធីសាស្ត្រ និងវិធីដែលមានសក្តានុពល ដើម្បីការពារផលប្រយោជន៍ និងសុខដុមរមនា ធានាស្ថិរភាព សុវត្ថិភាពសង្គម ក្នុងតំបន់ ពិសេសជួយគ្នាក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងបរិបទកូវីដ១៩៕ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?