ព័ត៌មានជាតិ
រថយន្តដឹកស្វាយ សង្ស័យបើកថយក្រោយមិនប្រយ័ត្ន កិនក្មេង២នាក់ស្លាប់ និងរបួស
ក្មេងប្រុស២នាក់ ដែលជាបងប្អូនបង្កើត ខណៈកំពុងជិះម៉ូតូឌុបគ្នា នៅពីក្រោយរថយន្តធុនធ្ងន់ មិនដឹងជាថី ស្រាប់តែរថយន្តនោះថយក្រោយមកវិញ បណ្តាលឲ្យកិនទៅលើម៉ូតូ និងមនុស្សតែម្ដង។

ជនរងគ្រោះដែលជាបងប្អូនបង្កើតនឹងគ្នាខាងលើ មានម្នាក់អាយុ១៥ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀត ទើបតែអាយុ១២ឆ្នាំ រងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥៩។
សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តដឹកស្វាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ(Hyundai) ស្លាកលេខ ព្រះសីហនុ3A5304 បើកបរជាធម្មតា។ ខណៈពេលនោះដែរ ក៏ឃើញម៉ូតូមួយគ្រឿង មានក្មេងប្រុស២នាក់ ជិះពីក្រោយ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ខណៈរថយន្តបើកដល់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វី ស្រាប់តែឈប់ ដោយភ្លាមៗនោះ ក៏បានថយក្រោយមកវិញ បណ្ដាលឲ្យកិនម៉ូតូ និងក្មេងប្រុសម្នាក់ស្លាប់ រីឯម្នាក់ទៀតរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះឯមន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ។

ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចផ្នែកចរាចរណ៍ចុះមកដល់ ដើម្បីធ្វើការវាស់វែងនៅកន្លែងកើតហេតុ។

ក្នុងនោះដែរ សមត្ថកិច្ច ក៏បានប្រគល់មធ្យោបាយទាំង២គ្រឿង ទៅឲ្យកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តចាត់ចែងតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ