Connect with us

ព័ត៌មានជាតិ

ប្រាក់ សុខុន ថា ជំនួយ​របស់​ជប៉ុន​លើ​គម្រោង​បោសសម្អាត​មីន នឹង​ជួយ​ឱ្យ CMAC អាច​បន្ត​បេសកកម្ម​នៅតាម​ព្រំដែន

បានផុស

នៅ

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដើម្បី​អនុវត្ត​គម្រោង​ចំនួន​២ រួមមាន ទី​១, ការ​បោសសម្អាត​មីន​ប្រកបដោយ​សមាហរណកម្ម និង​សង្គ្រោះ​ជនពិការ​ដោយសារ មីន​ដំណាក់កាល​ទី​២ ដែលមាន​ទឹកប្រាក់​ចំនួន​២.០០០ លាន​យ៉េន (​ប្រមាណ​១៨,២ លាន​ដុល្លារ អាមេរិក​) និង​២, ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តស្វាយរៀង ដែលមាន​ទឹកប្រាក់​ចំនួន ២.៧៨៦ លាន​យ៉េន (​ប្រមាណ​២៥,៣ លាន​ដុល្លារ​អាមេរិក​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា ជំនួយ​របស់​ជប៉ុន​លើ​គម្រោងការ​បោសសម្អាត​មីន​ប្រកបដោយ​សមាហរណកម្ម និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​២ នឹង​ជួយ​ឱ្យ​មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា (CMAC) អាច​បន្ត​បេសកកម្ម​របស់ខ្លួន ដើម្បី​បោសសម្អាត​គ្រាប់មីន​នៅតាម​តំបន់​ឆ្ងាយៗ ជាពិសេស​នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​អាចឱ្យ​ប្រជាជន​មូលដ្ឋាន​ទទួលផល​ប្រយោជន៍​ពី​សកម្មភាព​កសិកម្ម​លើដី ដែល​បាន​បោសសម្អាត​គ្រាប់មីន​រួច​។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រទេស​ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ពាក់ព័ន្ធ​នឹង​ការដោះមីន​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ឧបករណ៍ ទាំង​ក្រោម​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ជប៉ុន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ចំណែក​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តស្វាយរៀង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​ខេត្តស្វាយរៀង នឹង​ត្រូវបាន​ពង្រីក​ប​ន្ថែ​ម​ទៀត ទៅលើ​សមត្ថភាព​បណ្តាញ​ចែកចាយ និង​សមាមាត្រ​គ្របដណ្តប់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការកើនឡើង ដែល​បណ្តាលមកពី​កំណើន នៃ​ចំនួន​ប្រជាជន​នៅក្នុង​ខេត្ត​។ លោក​បន្តថា ប្រទេស​ជប៉ុន ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នៅ​កម្ពុជា​ផងដែរ ដោយបាន​ផ្តល់​ទាំង​ជំនួយឥតសំណង និង​កម្ចី ក្នុងការ​ពង្រីក​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តសៀមរាប ពោធិ៍សាត់ និង​តាខ្មៅ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ជំនួយ​ទាំងនោះ បាន​គ្របដណ្តប់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការអប់រំ ការផ្គត់ផ្គង់​ទឹក និង​ការដោះមីន និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម