Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី សម្រេចបានជាង ៣២៤ លានដុល្លារ ឆ្នាំ ២០២១ កើន៥២ភាគរយ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ចនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី សម្រេចបាន ៣២៤លានដុល្លារ នៅឆ្នាំ ២០២១ កើនឡើង ៥២ភាគរយ បើធៀបនឹងឆ្នាំ ២០២០ បើទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Katrina Cooper អនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០២ ខែ មីនា ម្សិលមិញ។

លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា វឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together) ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីក៏បានអបអរសាទរដែលលោកស្រី Katrina Cooper  បានទទួលភារកិច្ចថ្មី ជាអនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី និងបានថ្លែងអបអរសាទរចំពោះការបង្កើតចំណងការទូតរយៈពេល ៧០ ឆ្នាំមកនេះ រវាងកម្ពុជា និងអូស្រ្តាលី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិកផងដែរ។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌភាពជាដៃគូមេគង្គនិងអូស្រ្តាលី (Mekong-Australia Partnership) និងការគាំទ្ររបស់អូស្រា្តលីសម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា។

ជាការឆ្លើយតប លោកស្រីអនុលេខាធិការ បានអបអរសាទរចំពោះការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជា​ប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ភាគីទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំ​ទូលាយបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

គណនីតារាចិន Luhan ត្រូវរឹតបន្តឹង ក្រោយបំពានច្បាប់ផឹកស្រា និងប្រមាថអ្នកដទៃ

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រុមប្រឹក្សាខេត្តតាកែវ ឱ្យសិស្សសាលាបញ្ឈប់ការជិះកង់ ម៉ូតូទន្ទឹមគ្នា២ ឬ៣ជួរ ព្រោះងាយបង្កគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រៀបធៀបតម្លៃ​ស្រូវ​សែនក្រអូប និង អូអឹម​នៅ​ខេត្តពោធិ៍សាត់ខុស​គ្នា​ជិត ៥០០ រៀល

នយោបាយ២០ នាទីutes មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ទីក្រុង LA មានភ្លើងឆេះព្រៃ ៧កន្លែង កំពុងសម្រុកឆេះសន្ធោសន្ធៅក្នុងពេលតែមួយ 

ព័ត៌មានជាតិ១៩ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម