ព័ត៌មានជាតិ
ពលករខ្មែរពី៤ទៅ៥ពាន់នាក់បន្ថែមទៀត ត្រៀមបញ្ជូនទៅធ្វើការនៅថៃនៅក្នុងខែនេះ
កម្ពុជាគ្រោងនឹបញូជួនពលករ MOUប្រមាណពី៤ទៅ៥ពាន់នាក់បន្ថែមទៀតទៅធ្វើការនៅប្រទេសថៃ នៅខែមីនាឆ្នាំ២០២២នេះ បន្ទាប់ពីបានបញ្ជួនជាង១ពាន់នាក់រួចហើយកាលពីខែកុម្ភៈកន្លងទៅ។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៣ ខែមីនានេះឱ្យដឹងថា សម្រាប់ខែមីនានេះ ភាគីថៃមានតម្រូវការពលករខ្មែរច្រើនអាចពី៤ទៅ៥ពាន់នាក់ ក្នុងនោះប្រមាណ៥០ភាគរយ
ទៅធ្វើការលើវិស័យសំណង់។ ក្រៅពីនេះធ្វើទៅលើវិស័យសេវាកម្មចំណីអាហារ និងគ្រឿងកំប៉ុង។
លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងខែមុនឃើញថា មានការកើនឡើងខណៈខែមុនបានបញ្ជូនទៅចំនួន១១២០នាក់ ចែកជា៤លើកក្នុងនោះលើកទី១បានបញ្ជូនពលករចំនួន២២០នាក់កាលពីថ្ងៃទី១ ខែកុម្ភៈ ធ្វើការនៅរោងចក្រសាច់មាន់ លើកទី២ បញ្ជួន៤០០នាក់ ថ្ងៃទី១៥ ខែកុម្ភៈ លើកទី៣បញ្ជូន៣៥០នាក់ថ្ងៃទី២១ ខែកុម្ភៈ និងលើកទី៤បញ្ជូន២៥០នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយពួកគេទៅធ្វើការនៅរោងចក្រស៊ីភីទាំងអស់ ហើយពលករទាំងនោះទទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់ម្ហូបអាហារ។
លោកបានបន្តទៀតថា កម្ពុជាបានចាប់ផ្តើមបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះបន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញ ។ លោកបានបន្ថែមថា ក្នុងចំណោមពលករបរទេសមានតែពលករខ្មែរត្រូវបានភាគីថៃទទួលយកមុនគេដោយសារពលករកម្ពុជាបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី៣ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩មានកម្រិតទាបបំផុត។
លោកបានបញ្ជាក់ទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល៧២ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ពលករទាំងនោះត្រូវបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ។ ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែ
ម្តង។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង ។
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០១៩៧នាក់៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?