ព័ត៌មានជាតិ
គោលដៅអាទិភាព ២ យ៉ាង ត្រូវបានបន្តបណ្តុះបណ្តាល ដល់មន្ត្រីបង្គោលឲ្យកាន់តែប្រសើរ នូវភារកិច្ចចំពោះមុខ
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គោលដៅអាទិភាព ២យ៉ាង ត្រូវបានបន្តបណ្តុះបណ្តាល ដល់មន្ត្រីបង្គោលឲ្យកាន់តែប្រសើរឡើងថែមទៀត នូវភារកិច្ចចំពោះមុខ។
លោក តូច ចាន់នី ថ្លែងបែបនេះ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ខណៈអញ្ជើញជួបសម្ភាសន៍ ជាមួយមន្រ្តីបង្គោល នៃអង្គភាពស្រាវជា្រវអំពីប្រជាជន និងគោលនយោបាយអភិវឌ្ឍន៍ របស់អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ នៃក្រសួងផែនការ។
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស បានថ្លែងបន្តថា ការជួបសម្ភាសន៍ជាមួយមន្រ្តីបង្គោល នៃអង្គភាពស្រាវជា្រវអំពីប្រជាជន និងគោលនយោបាយអភិវឌ្ឍន៍ របស់អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ នៃក្រសួងផែនការ នាពេលនេះ ដើម្បីធ្វើការសិក្សាមួយ ស្តីពី តម្រូវការបណ្តុះបណ្តាល លើការងារផែនការ និងគោលនយោបាយ ផែនការ។
គោលនយោបាយអាទិភាព ២យ៉ាង ត្រូវបានបន្តបណ្តុះបណ្តាលដល់មន្ត្រីបង្គោល គឺក្នុងគោលបំណងស្វែងយល់អំពី (១) សមត្ថភាពរបស់មន្រ្តីរាជការ ផ្សារភ្ជាប់ទៅនឹងការងារផែនការ គោលនយោបាយជាតិ ឬស្ថាប័ន និង (២) តម្រូវការបណ្តុះបណ្តាលជាក់ស្តែង របស់មន្រ្តីជំនាញពាក់ព័ន្ធ ការរៀបចំផែនការគោលនយោបាយ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តផែនការ តែម្ដង៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង