ព័ត៌មានជាតិ
ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដូចឆ្នាំមុនដែរ រំឭកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ៣ ខែមីនានេះប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ២០២២ លើកទី ២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដូចប្រធាបទឆ្នាំមុនដដែល ដើម្បីរំឭកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្រោមប្រធានបទផ្សេងៗគ្នា។
លោកស្រីបញ្ជាក់ថា ពលរដ្ឋកម្ពុជា មានយុវជនជាង ៦១ ភាគរយ ដែលមានអាយុពី ១៥ ឆ្នាំ ដល់ ៣០ ឆ្នាំ ហើយការកំណត់យកប្រធានបទយកតួអង្គយុវជនសម្រាប់ធ្វើជាប្រធាបទ មិនត្រឹមតែជាសារមួយដើម្បីបន្តរំឭកដាស់តឿនដល់យុវជនឱ្យចូលរួមកាន់តែសកម្មក្នុងការអភរក្ស និងលើកស្ទួយតម្លៃវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងជាអាទិភាពគន្លឹះមួយក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីអភិវឌ្ឍវប្បធម៌ជាតិផងដែរ។
លោកស្រីបន្តថា កម្លាំងយុវជន គឺជាសក្ដានុពលធនធានមនុស្សដ៍សំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំបានក្លាយជាផ្នែកមួយនៃមរតវប្បធម៌ដ៍រុងរឿងរបស់មហានគរខ្មែរនាសម័យអង្គរ និងជាកិត្តិយសរបស់ប្រជាជនគ្រប់ៗរូប ដែលមានវប្បធម៌ដ៍សំបូរបែប ខណៈបុព្វបុរសបានបង្ហូរឈាម និងបញ្ញាញាណកសាងឡើងពីមួយជំនាន់ទៅមួយជំនាន់ និងបានបន្សល់ទុកជាមរតកដល់យើងគ្រប់គ្នាអ្នកជំនាន់ក្រោយដូចសព្វថ្ងៃ។
លោកជំទាវ បញ្ជាក់ថា ការប្រារព្ធទិវាវប្បធ៌មជាតិនេះ ដើម្បីរំឭកដល់គុណណូបការៈ និងស្ដារវប្បធម៌ជាតិឡើងវិញ ដែលជាសក្ដានុពលមិនអាចរំលងបាន សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ នេះ បានប្រារព្ធទិវាវប្បធម៌ជាតិ លើកទី ២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមវត្តមាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលចតុមុខ។
នៅក្នុងកម្មវិធីប្រារព្ធទិវា ព្រឹកនេះ មានការសម្ដែងសិល្បៈទស្សនីយភាពជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា ដូចជារបាំភូមិខ្ញុំ របាំកៃលាស បោះបាល់ ចម្រៀង និងល្ខោនអូតេឡូ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»