Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា នឹងរងផលប៉ះពាល់កាន់តែខ្លាំង​បើសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលយូរ

បានផុស

នៅ

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា សង្រ្គាមនៅអឺរ៉ុប បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ ក្នុងនោះក៏មានកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនៈថា សង្រ្គាមនៅអឺរ៉ុបនេះ គឺជាយុទ្ធសាស្រ្តថ្មី ដែលនាំឲ្យប្រទេសនៅលើពិភពលោករងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំង ដូចជាចិន និងកម្ពុជា ដែលជាប្រទេសនាំផលិតផលទៅអឺរ៉ុបច្រើន។ ប៉ុន្តែក៏មានប្រទេស ដែលចំណេញពីសង្គ្រាមនេះផងដែរ គឺប្រទេសអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។ លោកបណ្ឌិតបន្ថែមថា« សង្គ្រាមនេះ អាមេរិកតែងតែចិញ្ចឹមចិត្ត ហើយគាត់(អាមេរិក) មានភាពវៃឆ្លាតក្នុងការធ្វើសង្រ្គាម ដោយមិនឲ្យសង្គ្រាមកើតនៅក្នុងទ្វីបអាមេរិកទេ…យើងឃើញថា រាល់សង្រ្គាមទាំងអស់ តែងតែបង្កើតឲ្យមានបញ្ហានៅតាមតំបន់ផ្សេងៗ នៅពេលដែលប្រទេសនៅអឺរ៉ុបមានការរីកចម្រើន គឺរុញឲ្យមានសង្គ្រាមនៅអឺរ៉ុប ពេលដែលអាស៊ីមានការរីកចម្រើនរុញឲ្យមានសង្គ្រាមនៅអាស៊ី»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា បញ្ហានៅអឺរ៉ុប គឺជាវិបត្តិដ៏ធំមួយ ដែលនឹងប៉ះពាល់ដល់ទីផ្សាររបស់កម្ពុជា និងចិន ដោយសារ កម្ពុជា បាននាំចេញផលិតផលជាច្រើនទៅកាន់ទីផ្សារអឺរ៉ុប។ លោកបណ្ឌិតបន្តដូចច្នេះថា « បើសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន កើតឡើងរយៈពេលខ្លី នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជាតិចតួចប៉ុណ្ណោះ ប៉ុន្តែបើសង្រ្គាមនេះអូសបន្លាយរ៉ាំរ៉ៃយូរ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជា ហើយក៏ប៉ះពាល់ដល់អឺរ៉ុបទាំងមូលផងដែរ»។

ពាក់ព័ន្ធនឹងវិបត្តិនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងដែរ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែប្រេងចាប់ផ្ដើមឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចមានប្រសាសន៍ថា «អ្វីដែលយើងបាននិងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៊ីក៏ជាប្រទេសផលិតប្រេង មួយដ៏ធំនៅលើពិភពលោក… ប្រេងចាប់ផ្ដើមឡើងថ្លៃ នេះជាផលប៉ះពាល់ដែលចេញមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន»។ ប្រមុខដឹកនាំកម្ពុជា សង្កត់ធ្ងន់ថា វិបត្តិនេះ នឹងក្លាយជាបន្ទុកបន្ថែម ខណៈដែលពិភពលោកកំពុងញាំញីដោយជំងឺកូវីដ-១៩។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី ០៣ ខែ មីនានេះ មានរយៈពេល៨ថ្ងៃហើយ ដែលផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក យក់ ប៊ុនណា ថា សាលារៀនជាទីតាំងនៃវិជ្ជា រីឯ មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ស្លាប់​កង​កម្លាំង​អាកាស​ហ្វីលីពីន​២​នាក់ ក្រោយ​ធ្លាក់​យន្តហោះអំឡុង​ពេលធ្វើ​បេសកកម្ម

ព័ត៌មានជាតិ១៥ នាទីutes មុន

ស្នងការរាជធានីភ្នំពេញ ៖ ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយក្មេងទំនើងចេញមកពីតាមភូមិ

ស្នងការរាជធានី
សន្តិសុខសង្គម១៦ នាទីutes មុន

ស្នងការរាជធានី បង្ហើបពីយុទ្ធសាស្ត្របង្ក្រាបឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀនបានជោគជ័យ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

រុស្ស៊ី​ធានាខ្លួន​ផ្សះផ្សា​​​​ទំនាក់​ទំនង​​រវាង​អាមេរិកនិង​អ៊ីរ៉ង់​

Sokha Hotels

ព័ត៌មានពេញនិយម