Connect with us

ព័ត៌មានជាតិ

មន្ទីរធម្មការខេត្តស្ទឹងត្រែង ព្រមានម្ចាស់ហ្វេសប៊ុកដែលបង្ហោះរូបព្រះសង្ឃគ្រងស្បង់ចីពរគង់លើព្រះគោថ្ម

បានផុស

នៅ

មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ឱ្យម្ចាស់ហ្វេសប៊ុកលុបរូបថតព្រះសង្ឃគ្រងស្បង់ចីពរគង់លើព្រះគោថ្ម នៅស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ហើយសុំទោសជាសាធារណៈ ថានេះជាការប្រមាថមើលងាយផ្នែកព្រះពុទ្ធសាសនា ព្រោះកន្លែងរូបសំណាកព្រះគោនេះ ជាកន្លែងសក្ការៈបូជា មានជំនឿរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។     

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នេះជាករណីប្រព្រឹត្តទង្វើមិនគប្បីបង្កើតឱ្យមានប្រតិកម្មពីពុទ្ធបរិស័ទ អាជ្ញាធរ និងព្រះសង្ឃក្នុងខេត្តស្ទឹងត្រែង ហើយសាលាគណខេត្ត និងមន្ទីរធម្មការនិងសាសនា រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ក៏បានចេញលិខិតថ្កោលទោស ចំពោះទង្វើរមិនសមរម្យនេះ ដែលបានប្រព្រឹត្តអំពើមើលងាយ ហើយយករូបភាពទៅបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។     

លោកប្រធានមន្ទីរសុំឱ្យម្ចាស់ហ្វេសប៊ុកដែលបានបង្ហោះរូបភាពនេះ ត្រូវលុបរូបភាពនេះចេញជាបន្ទាន់ ព្រមទាំងសុំទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត បើពុំដូច្នោះទេរដ្ឋបាលស្រុក ព្រមទាំងមន្ទីរធម្មការ និងសាសនាខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។      

ព្រះតេជគុណ ពុទ្ធ យ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់ មានសង្ឃងីការថា នេះក៏ជាប្រមាថមកលើសេចក្តីសុខរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តស្ទឹងត្រែងតែម្តង ព្រោះនៅជិតដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ អាជ្ញាធរនិងពុទ្ធបរិស័ទនឹងរៀបចំធ្វើបុណ្យទៅតាមសព្វដង ដើម្បីសុំសេចក្តីសុខចំរើន។ 

ព្រះតេជគុណមានសង្ឃដីការបន្តថា រូបភាពបង្ហោះលើបណ្ដាញសង្គមជាសាធារណៈនេះ ជាទង្វើរប្រមាថយ៉ាងធ្ងន់ធ្ងរមក​លើទីសក្ការៈ និងរំលោភបំពានលើទំនៀមទំលាប់ សិទ្ធិជំនឿរបស់ប្រជាពលរដ្ឋគ្រប់ជនជាតិដែលបាននាំគ្នាគោរពតាំងពីដូនតាមក។     

សូមបញ្ជាក់ថា បុព្វជិតអង្គនេះ និមន្តមកពីវត្តពើងបាក់រទេះ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប មានព្រះនាម សរ រស្មី នៅក្នុងរូបភាពគង់លើព្រះគោថ្មក្នុងស្រុកថាឡាបរិវ៉ាត់នេះ គឺជាការប្រព្រឹត្តជាកាយវិការដ៏ឆ្គាំឆ្គងក្នុងឥរិយាបថបង្ហាញភាពមិនសមរម្យជាសមណៈដែលជាសាវៈរបស់ព្រះពុទ្ធសាសនាឡើយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម