ព័ត៌មានជាតិ
ឃ្មុំចិញ្ចឹមរបស់កសិករ ឈុន ខែម ងាប់ស្ទើរអស់ ដោយសារពុលថ្នាំសម្លាប់សត្វល្អិត
បាត់ដំបង៖ សត្វឃ្មុំចិញ្ចឹមជាច្រើនរបស់ប្រជាកសិករ នៅខេត្តបាត់ដំបង បានងាប់ជាបន្តបន្ទាប់ ក្រោយពីសត្វឃ្មុំទាំងនោះ ហើរទៅក្របលម្អងផ្កា ដែលកសិករបានប្រើប្រាស់ថ្នាំទៅលើផលដំណាំផ្សេងៗដើម្បីសម្លាប់សត្វល្អិត។

លោក ឈុន ខែម រស់នៅភូមិចង្ហារ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ជាអ្នកចិញ្ចឹមសត្វឃ្មុំបានប្រាប់ឲ្យដឹងថា គ្រួសាររបស់លោក ចាប់ផ្តើមប្រកបរបរចិញ្ចឹមសត្វឃ្មុំយកទឹក បីឆ្នាំមកហើយ។ លោក ខែម តែតែងដឹកសត្វឃ្មុំដើរដាក់តាមគោលដៅចម្ការព្រៃ ដែលមានដើមឈើតូចៗ កំពុងចេញផ្កា ដើម្បីឲ្យវាក្រេបយកលម្អងផ្កាតាមបែបធម្មជាតិ មិនដែលមានមេឃ្មុំរងគ្រោះនោះទេ។

លោកបន្តថា ទើបតែថ្មីៗនេះ លោកបានយកឃ្មុំ ដាក់លើទីតាំងមួយកន្លែងដែលនៅឆ្ងាយពីចម្ការតាង៉ែន និងចម្ការឪឡឹករបស់អ្នកស្រុកចម្ងាយប្រហែលជិត ២គីឡូម៉ែត្រ ក៏ស្រាប់តែសត្វឃ្មុំលោកងាប់ស្ទើរគ្មានសល់ដោយសាតែវាហើរមកក្រេបលម្អងផ្កាតាង៉ែន និងឪឡឹក ស្របពេលម្ចាស់ចម្ការបាញ់ថ្នាំសម្លាប់សត្វល្អិត ទើបមេឃ្មុំលោករងគ្រោះយ៉ាងច្រើនបែបនេះ។
កសិកររូបនេះ បានឲ្យដឹងថា« ខ្ញុំ នឹងកូនបានចាប់យករបរចិញ្ចឹមសត្វឃ្មុំយកទឹក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកអស់រយ:ពេលបីឆ្នាំកន្លងមកនេះ ហើយបានពង្រីកការចិញ្ចឹមកើនឡើងជាបន្តបន្ទាប់ ដោយជំហានដំបូង មានមេឃ្មុំត្រឹមតែចំនួន ១០ធុងប៉ុណ្ណោះ រហូតដល់បច្ចុប្បន្ននេះ ខ្ញុំមានមេឃ្មុំ កើនឡើងដល់ចំនួន ១០០ធុងហើយ ស្រាប់តែមានហេតុការខាងលើនេះកើតឡើងតែម្តង»។

លោកបន្តយ៉ាងដូច្នេះថា« តាមរយៈបទពិសោធន៍៣ឆ្នាំរបស់ខ្ញុំមកនេះ ខ្ញុំបានពង្រីកធុងចិញ្ចឹមមេសត្វឃ្មុំ កើនឡើង ដោយសាតែខ្ញុំ ចេះពិនិត្យមើល និងស្គាល់ស្តេចឃ្មុំ ទើបយើងចាប់ស្តេចឃ្មុំនោះ បំបែកទៅដាក់ក្នុងធុងមួយផ្សេងទៀត ដើម្បីឲ្យកូនចៅ និងបរិវារសត្វឃ្មុំហើរទៅតាមស្តេចរបស់វា ដោយអនុវត្តរបៀបនេះទៅតាមចំនួនជាក់ស្តែងនៃធុងផ្ទុកសត្វឃ្មុំនីមួយៗ វានឹងបានកើនសត្វឃ្មុំជាបន្តបន្ទាប់»។

អ្នកចិញ្ចឹមឃ្មុំរូបនេះ បន្តទៀតថា សត្វឃ្មុំផ្តល់ផលប្រយោជ៍ច្រើន ឬតិចអាស្រ័យទៅលើរដូវ បើរដូវដើមគរ ដើមកៅស៊ូចេញផ្កា គឺទទួលបានផលច្រើន ក្នុងរយ:ពេល១៥ថ្ងៃ ឃ្មុំ១០០ធុង(សម្បុក)ហុចផលទឹកឃ្មុំបានប្រមាណជា ១៥០លីត្រ ហើយតម្លៃបោះដុំ លោកលក់បាន ១០ដុល្លារ ក្នុង១គីឡូក្រាម។

បើធៀបទឹកឃ្មុំចិញ្ចឹម និងទឹកឃ្មុំដែលរស់នៅតាមដើមឈើតាមបែបធម្មជាតិ លោកថា មានគុណភាពប្រហាក់ប្រហែលគ្នា តែខុសគ្នាបន្តិចនៅត្រង់ថា មេឃ្មុំដែលរស់នៅតាមដើមឈើវាមានលទ្ធភាពបឺតផ្កាបានច្រើនមុខជាង ព្រោះវាហើរបានឆ្ងាយជាងសត្វឃ្មុំដែលយើងចិញ្ចឹម៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ