Connect with us

ព័ត៌មានជាតិ

សម្តេច សខេង ៖សារធាតុគីមីផ្សំធ្វើជាគ្រឿងញៀនសំយោគ៣០០តោន ត្រូវបានឃាត់ទុកនៅក្នុងឃ្លាំង

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មកដល់ពេលនេះ មានសារធាតុគីមីដែលគេអាចយកទៅផ្សំធ្វើជាគ្រឿងញៀនសំយោគបានប្រមាណ៣០០តោនត្រូវបានឃាត់ និងរក្សាទុកនៅក្នុងឃ្លាំង និងកំពុងតែស្វែងរកសារធាតុផ្សេងទៀត ដើម្បីធ្វើការបន្សាបមុននឹងយកទៅកម្ទេចចោល។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា មានប្រទេសជាដៃគូមួយចំនួនបាន និងកំពុងតែរួមកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវអំពីវិធីបន្សាបមុនការបំផ្លាញចោល ព្រោះសារធាតុទាំងនោះ មិនអាចចោលក្នុងទឹក ចោលក្នុងដី ហើយដើម្បីបំផ្លាញចោលបាន លុះតា្រណាបានបន្សាបជាមុនសិន បើមិនដូច្នោះទេ សារធាតុទាំងនោះ នឹងហូរទៅតាមដីដែលធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ និងអាយុជីវិតរបស់មនុស្ស។

សម្តេចក្រឡាហោម បានបន្ថែមថា បញ្ហាគ្រឿងញៀន ជាបញ្ហាដ៏ស្មុគស្មាញដែលប្រទេសកម្ពុជាប្រឈមជាពិសេស ក្នុងរាជធានីភ្នំពេញ បើទោះបីជាអាជ្ញាធរបានបង្ក្រាប និងរឹបអូស ហើយបំផ្លាញនូវសារធាតុញៀនទាំងនោះជាច្រើនតោន ព្រមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសរាប់ពាន់នាក់ជាបន្តបន្ទាប់ក៏ដោយ។ ក៏ប៉ុន្តែ ការលួចលាក់ធ្វើសកម្មភាពជួញដូរគ្រឿញៀន នៅមិនទាន់បានកាត់បន្ថយនោះទេ។

សម្តេចក្រឡាហោម ស ខេង បានបង្ហាញការតាំងចិត្តដ៏មុតមាំ ក្នុងការបន្តបង្ក្រាបបទល្មើសគ្រឿងញៀនដោយសារតែបទល្មើសនេះ អាចធ្វើកម្ពុជាជួបវិបត្តិ មិនត្រឹមតែពេលនេះទេ តែអាចបន្តដល់ពេលអនាគត៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម