ព័ត៌មានជាតិ
បង្ក្រាបទីតាំងអ៊ីនធឺណិត បង្កប់ល្បែងស៊ីសង នៅក្រុងបាត់ដំបង
បង្ក្រាបទីតាំង internet បង្កប់ ល្បែងស៊ីសង នៅក្រុងបាត់ដំបង កម្លាំងស្នងការនិងអធិការក្រុងបាត់ដំបង បានសហការចុះបង្ក្រាបទីតាំងអ៊ីនធឺណិត ដែលសង្ស័យថា មានបង្កប់ល្បែងស៊ីសងខុសច្បាប់( ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត ) ចំនួន ០២ ទីតាំងនៅក្នុងក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ។

កិច្ចប្រតិបត្តិការដែលដឹកនាំដោយលោក លឹម ពុទ្ធីឡា ស្នងការរងនគរបាលខេត្តបាត់ដំបង ខាងលើនេះ បានធ្វើការនាំខ្លួនមនុស្សស្រី ប្រុសចំនួន ១១ នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ និងបានដកហូតជាបណ្ដោះអាសន្ននូវសម្ភារៈឧបករណ៍នៅក្នុងទីតាំងនោះមួយចំនួនធំផង។


សូមជម្រាបបញ្ជាក់ថា ទីតាំងដែលបានបើកប្រកបមុខរបរអ៊ីនធឺណិត ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែមានលួចលាក់បង្កប់នូវសកម្មភាពល្បែងស៊ីសង ដោយខុសច្បាប់នោះ បានកើតឡើងយូរមកហើយ និងមានការរិះគន់ជាបន្តបន្ទាប់ពីមហាជន ជាបន្តបន្ទាប់។ ទោះបីយ៉ាងណាសមត្ថកិច្ចថា នឹងបន្តចាត់វិធានការបង្ក្រាបនិងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្តទៀត៕



អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ រថយន្តដឹកស្វាយ សង្ស័យបើកថយក្រោយមិនប្រយ័ត្ន កិនក្មេង២នាក់ស្លាប់ និងរបួស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន