Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ទីតាំង​អ៊ីនធឺណិត បង្កប់​ល្បែងស៊ីសង ​នៅ​ក្រុង​បាត់ដំបង ​

បានផុស

នៅ

បង្ក្រាប​ទីតាំង ​internet បង្កប់ ល្បែងស៊ីសង ​នៅ​ក្រុង​បាត់ដំបង ​​កម្លាំង​ស្នងការ​និង​អធិការ​ក្រុង​បាត់ដំបង ​បាន​សហការ​ចុះ​បង្ក្រាប​ទីតាំង​អ៊ីនធឺណិត ដែល​សង្ស័យ​ថា​ មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​( ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ) ចំនួន ០២ ទីតាំង​នៅ​ក្នុង​ក្រុម​ទី​០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រតិបត្តិ​ការដែល​ដឹកនាំ​ដោយ​លោក លឹម ​ពុ​ទ្ធី​ឡា ស្នង​ការរង​នគរបាល​ខេត្តបាត់ដំបង ខាង​លើ​នេះ ​បាន​ធ្វើ​ការនាំ​ខ្លួន​មនុស្ស​ស្រី ប្រុស​ចំនួន ១១ នាក់ មកកាន់​ស្នងការដ្ឋាន​ ដើ​ម្បី​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ និង​បាន​ដកហូត​ជា​បណ្ដោះអាសន្ន​នូវ​សម្ភារៈ​ឧបករណ៍​នៅ​ក្នុង​ទីតាំង​នោះ​មួយ​ចំនួន​ធំ​ផង​។​

​សូម​ជម្រាប​បញ្ជាក់​ថា ទីតាំង​ដែល​បាន​បើក​ប្រកបមុខរបរ​អ៊ីនធឺណិត ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​មាន​លួចលាក់​បង្កប់​នូវ​សកម្មភាព​ល្បែងស៊ីសង ​ដោយ​ខុសច្បាប់​នោះ បាន​កើត​ឡើង​យូរ​មក​ហើយ និង​មានការ​រិះគន់​ជា​បន្ត​បន្ទាប់ពី​មហាជន ជា​បន្តបន្ទាប់​។​ ទោះ​បី​យ៉ាង​ណា​សមត្ថកិច្ច​ថា ​នឹង​បន្ត​ចាត់វិធានការ​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ បន្ត​ទៀត៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​រថយន្ត​ដឹក​ស្វាយ សង្ស័យ​បើក​ថយក្រោយ​មិន​ប្រយ័ត្ន កិន​​ក្មេង​២​នាក់​ស្លាប់ ​និង​របួស​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម