Connect with us

ព័ត៌មានជាតិ

រថយន្ត Ford Everest ជំនាន់​ថ្មី បាន​ប្រកាស​ចេញ​ជា​ផ្លូវការ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី០១ ខែមីនា ឆ្នាំ​២០២២ ក្រុមហ៊ុន Ford Motor Company បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Everest ជំនាន់​ថ្មី​។ រថយន្ត​នេះ​នឹង​ក្លាយជា​រថយន្ត SUV 7 កៅអី​ដែល​ស័ក្តិសម​ឥតខ្ចោះ​គ្រប់​ដំណើរ​កំសាន្ត ជាពិសេស​នោះ​គឺ​ដំណើរ​កំសាន្ត​បែប​ផ្សងព្រេង ជាមួយនឹង​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​អស្ចារ្យ​លើសគេ​។

​លោក Ian Foston ជា​ប្រធាន​គ្រប់គ្រង​វិស្វករ​នៃ​រថយន្ត Ford Everest បាន​មានប្រសាសន៍ថា​៖ “​គោលបំណង​ដែល​ផលិត Ford Everest ជំនាន់​ថ្មី​នេះ​គឺ​សាមញ្ញ និង​មាន​ភាពច្បាស់លាស់ ពោលគឺ​រចនា​ផ្នែក​ខាងក្រៅ​ឲ្យ​ធន់​រឹងមាំ រចនា​ផ្នែក​ខាងក្នុង​ជា​ជម្រក​ដ៏​មាន​ផាសុកភាព និង​សមត្ថភាព​បើកបរ​ដ៏​អស្ចារ្យ​” ។ Ford Everest ជំនាន់​ថ្មី​នេះ​នឹង​មកជា​មួយ 3 ជម្រើស​ដូចជា​៖ Sport, Titanium+ និង Platinum ដោយ​ជម្រើស​នីមួយៗ​នឹង​អាចបំពេញ​តាម​តម្រូវ​របស់​អតិថិជន​។​

​ជាមួយនឹង​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី​នេះ Ford មិន​ភ្លេច​ជាមួយនឹង​ការ​រចនា​ផ្អែក​តាម DNA ថ្មី​របស់ Ford នោះ​គឺ​ចង្កៀង​មុខ​ប្រភេទ C-Clamp រចនា​ចេញ​ជា​រាង​អក្សរ C និង​ប៉ា​ណា​ផ្ទាំង​ធំ​ចំ​កណ្តាល​ដ៏​រឹងមាំ រីឯ​ប្រវែង​ទទឹង និង​បណ្តោយ​ក៏ត្រូវ​បាន​បន្ថែម 50mm​។

​មិន​ត្រឹមតែ​ការ​រចនា​ថ្មី​ទាំងស្រុង​នៃ​រូបរាង​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ផ្នែក​ខាងក្នុង​ក៏​រចនា​យ៉ាង​ពិសេស​ផងដែរ ហើយ​ចំណុច​ដែល​លោក​អ្នកនឹង​ចាប់អារម្មណ៍​បំផុត​នៃ​ផ្នែក​ខាង​ក្នុងនោះ​គឺ​សម្លេង​ស្ងាត់​ជាង​មុន ដោយ​អ្នក​រចនា​នៃ​ក្រុមហ៊ុន Ford បាន​ផ្ចិតផ្ចង់​រចនា​ផ្នែក​ខាងក្នុង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ពោល​ប្រៀបបាន​ដូចជា​ការរស់នៅ​ក្នុងផ្ទះ​ទាន់សម័យ​ដ៏​មាន​ផាសុកភាព ដោយ​គ្រប់​ឧបករណ៍​ដែល​បាន​បំពាក់​សុទ្ធតែ​ជា​ប្រភេទ​ស្បែក​ប្រណិត ឧបករណ៍​ទំនើបៗ បូករួម​ជាមួយនឹង​ភ្លើង​ពណ៌លម្អ​ផ្នែក​ខាងក្នុង (Ambient Lighting) ដែល​កាន់តែ​ផ្តល់ជូន​ផាសុកភាព និង​ស្រស់ស្រាយ​ពេលធ្វើ​ដំណើរ។

​រថយន្ត Ford Everest ជំនាន់​ថ្មី​នឹង​ផ្តល់ជូន​នូវ​ជម្រើស​ម៉ាស៊ីន 4 ប្រភេទ​ដូចជា​៖

•​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 3.0L Turbodiesel ទំហំ 6 ស៊ីឡាំង សម្រាប់​អតិថិជន​ដែល​ចង់បាន​កម្លាំង​ខ្លាំង និង​ម៉ាស៊ីន​ធំ​

•​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត Single-Turbo សម្រាប់​អតិថិជន​ដែល​ចង់បាន​ការប្រើប្រាស់​បែប​សន្សំសំចៃ​ប្រេង​

•​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.0L Bi-Turbo សម្រាប់​អតិថិជន​ដែល​ចង់បាន​ការប្រើប្រាស់​ដែលមាន​កម្លាំង​ខ្លាំង ទន្ទឹម​ជាមួយនឹង​ការ​សន្សំសំចៃ​ប្រេង

•​ ​ម៉ាស៊ីន​សាំង 2.3L EcoBoost ជា​ជម្រើស​ថ្មី​សម្រាប់​អតិថិជន​ដែល​ស្រឡាញ់​ការប្រើប្រាស់​ប្រភេទ​ម៉ាស៊ីន​សាំង

​រថយន្ត Ford Everest ជំនាន់​ថ្មី​បំពាក់​ជូន​នូវ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច​ជំនាន់​ថ្មី 10​វគ្គ​អូ​តូ (E-Shifter), ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រង​ប៉ុង​រថយន្ត​ជំនាន់​ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រង​ការបើក​គ្រប់​ស្ថានភាព​ផ្លូវ​មាន​រហូតដល់​ទៅ 6 Mode,

​កុង​ទ័​រ​ឌីជីថល​ទំហំ 8​អ៊ី​ញ ឬ 12.4​អ៊ី​ញ​, អេក្រង់​កំសាន្ត​ធំ​បញ្ឈរ​ចំ​កណ្តាល​ទំហំ 10.1​អ៊ី​ញ ឬ 12​អ៊ី​ញ​, ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ​កម្រិត​ខ្ពស់​, ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ SYNC 4A អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay និង Android Auto ដោយ​ពុំ​ចាំបាច់​ប្រើ​ខ្សែ ថែមទាំង​អាច​ភ្ជាប់​ជាមួយនឹង FordPassTM App សម្រាប់​បញ្ជា​តាម​ទូរសព្ទដៃ​ផងដែរ។

​រថយន្ត Ford Everest មាន​សមត្ថភាព​អាច​ចុះ​ជម្រៅ​ទឹកបាន 800mm ការ​អូស​សណ្តោង​បាន​រហូតដល់​ទៅ 3,500Kg ដំបូល​ផ្នែក​ខាងលើ​អាច​ផ្ទុក​អីវ៉ាន់​បាន​ចន្លោះ​ពី 100kg ទៅ 350kg​។ ក្រៅពីនេះ Ford Everest ជំនាន់​ថ្មី​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ដូចជា​៖

-​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​ជំនាន់​ថ្មី 2.0 (Active Park Assist 2.0) ដែល​ចូល​ចត​ស្វ័យប្រវត្ត​ទាំង​បែប​អក្សរ (P) និង​បែប​អក្សរ (T)

-​ ​ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់ និង​ទៅមុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាងមុខ និង​តម្រង់​គន្លង​ផ្លូវ (Adaptive Cruise Control with Stop and Go and Lane Centering)

-​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ឆ្លាត​វៃ (Intelligent Adaptive Cruise Control) ដែល​អាច​ចាប់បាន​ពី​ស្លាក​សញ្ញា​កំណត់​ល្បឿន និង​រក្សា​ល្បឿន​រថយន្ត​មិន​ឲ្យ​លើសពី​ស្លាក​សញ្ញា​កំណត់

-​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane-Keeping System with Road-Edge Detection)

-​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ និង​ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត​បញ្ចៀស​ចេញពី​គ្រោះថ្នាក់ (Evasive Steer Assist)

-​ ​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយក្រោយ​ដោយ​ស្វ័យប្រវត្ត (Reverse Brake Assist)

-​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ពេល​អូស​សណ្តោង (Blind Spot Information System with Trailer Coverage)

-​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Intersection Functionality)

-​ ​បំពាក់​នូវ​ពោង​សុវត្ថិភាព​គ្រប់​ជួរ​សរុប 9

-​ ​ក្រៅពីនេះ​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បង្ហាញ​ពេល​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​

​លោក Dianne Craig ប្រធាន​គ្រប់គ្រង​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford បាន​មានប្រសាសន៍ថា​៖ “​មតិយោបល់​ពេញចិត្ត​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ Ford Everest និង​ចំណុច​បន្ថែម​ដែល​ពួកគេ​ត្រូវការ​បាន​ជួយ​ឲ្យ​ពួកយើង​បង្កើត​ចេញ​ជា​រថយន្ត​មួយ​ដ៏​លេចធ្លោ​ដែលមាន​ទាំង​សមត្ថភាព សុវត្ថិភាព ឆ្លាត​វៃ និង​កម្លាំង​ខ្លាំង​”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ណា សាឌី
ជីវិតកម្សាន្ដ៥ នាទីutes មុន

ណាសាឌី ស្នើបុរសគ្រប់រូប គួររៀនផ្តល់តម្លៃលេីអាជីពការងារស្រី្តឱ្យបានច្រេីន (មានវីដេអូ)

ព័ត៌មានជាតិ៦ នាទីutes មុន

និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង

សេដ្ឋកិច្ច២២ នាទីutes មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

កីឡា២៦ នាទីutes មុន

មើល​ទៅ​ទំនង​ប៉ះ​គ្នា​!​ កាន់ ម៉េងហុង​ និង យ៉ា ស៊ីន​ ក្រោយ​​បើក​ភ្លើង​ខៀវ​ពី​ឧកញ៉ា ស្រី ចាន់ថន​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រញ្ជួយ​ដី​វាយប្រហារ​ Hollywood​ ចំពេល​តារាកំពូលៗ​ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars

Sokha Hotels

ព័ត៌មានពេញនិយម