ព័ត៌មានជាតិ
កម្ពុជា‑វៀតណាមសន្យារួមគ្នាពង្រីកកិច្ចសហការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសន្យានឹងខិតខំពង្រឹង ពង្រីកកិច្ចសហការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ជាប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ មីនា នៅក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
នៅក្នុងជំនួបនោះដែរ លោក ង្វៀន ហ៊ុយតាំង បានស្នើសុំអន្តរាគមន៍ពីលោករដ្ឋមន្រ្តីក្នុងនោះ ទី១- ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យវារីវប្បកម្ម តាមរយ:ការផ្តល់បច្ចេកទេសសមស្រប ទំនើបទាន់សម័យ ធ្វើយ៉ាងណាឲ្យអនុវិស័យមួយនេះ មានការរីកចម្រើន និងទី២ ស្នើសុំឲ្យក្រសួងជួយគាំទ្រឲ្យកាន់តែល្អប្រសើរថែមទៀត ដល់សកម្មភាពវិនិយោគសម្បទានដីសេដ្ឋកិច្ច ជាអាទិ៍ការពិនិត្យ និងវាយតម្លៃលើកផែនការមេ ការចុះបញ្ជីដី និងការធ្វើអនុប្រយោគ។ល។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងស្ថានទូតវៀតណាម ដែលបានផ្តល់កិច្ចសហការបានល្អប្រសើរក្នុងការសម្រួលពាណិជ្ជកម្ម ការនាំចេញកសិផលកម្ពុជាតាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរក្នុងអំឡុងពេល ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។
ចំពោះចំណុចទី១ ទាក់ទងនឹងកិច្ចសហការលើអនុវិស័យវារីវប្បកម្ម លោករដ្ឋមន្ត្រីបានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារ បច្ចុប្បន្នផលចាប់មច្ឆាជាតិពីគ្រប់ប្រភពធម្មជាតិបាននិងកំពុងមានការធ្លាក់ ចុះជាបន្តបន្ទាប់។ ផ្ទុយទៅវិញកំណើននៃបរិមាណបរិភោគចេះតែកើនឡើង ហេតុនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានផ្តល់អាទិភាពលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ធ្វើយ៉ាងណាបង្កើនបរិមាណផ្គត់ផ្គង់ផលត្រីឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទាំងបរិភោគ គុណភាព និងសុវត្ថិភាព តាមរយ:ការពង្រឹង គាំទ្រ និងលើកទឹកចិត្តដល់វារីវប្បករឲ្យប្រើប្រាស់បច្ចេកទេសបង្កាត់ ជ្រើសរើសពូជ ចំណី និងបរិស្ថានចិញ្ចឹម។ល។
ដោយឡែកចំពោះចំណុចទី២ លោករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវខុសរបស់ក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចយកទៅវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ អាកាស្យា ប្រេងខ្យល់ ចេក ស្វាយចន្ទី និងដំណាំឈើហូបផ្លែមួយចំនួនទៀតទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានធ្វើការនាំចេញទៀតផង។
លោក វេង សាខុន ក៏បានលើកឡើងពីក្រុមហ៊ុនមួយចំនួនតូច មានភាពអសកម្ម ដោយមិនបានគិតគូ យកចិត្តទុកដាក់អនុវត្តតាមផែនការមេ ការចុះញ្ជីដី ឬអនុវត្តកិច្ច សន្យាដែលបានចុះហត្ថលេខាជាមួយក្រសួង។ល។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រមហ៊ុនត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវស្របតាមផែនការមេដែលក្រសួងបានអនុម័ត ហើយត្រូវពង្រឹងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ចូលរួមសហការឲ្យបានពេញ លេញជាមួយលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និងត្រូវចូលរួមសហការការពារ ទប់ស្កាត់រាល់សកម្មភាពទន្រ្ទានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់៕
សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ