ព័ត៌មានជាតិ
ថ្ងៃនេះ ខួបលើកទី២៨ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។
នៅថ្ងៃនេះដែរ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា ជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេស គឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។
អាជ្ញាធរជាតិអប្សរា បានលើកឡើងថា បច្ចុប្បន្នតំបន់រមណីយដ្ឋានអង្គរបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។
ប្រាសាទអង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងទ្បើងដោយ ព្រះបាទសូរ្យវរ្ម័នទីពីរ ដែលជាស្នាដៃដ៏ល្អប្រណិតអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។
យោងតាមឯកសារបានឲ្យដឹងថា បរិវេណប្រាសាទអង្គរវត្ត រួមទំាងកសិណទឹក មានប្រវែងបណ្តោយ ១.៥គីឡូម៉ែត្រ និងទទឹង ១.៣ គីឡូម៉ែត្រ មានទំហំស្មើនឹង២០០ហិកតា។
ប្រាសាទភ្នំនៅអង្គរមានលេចចេញក្នុងស្ថាបត្យកម្មខ្មែរ តំាងពីសតវត្សទី៨ និងជានិមិត្តរូប នៃភ្នំព្រះសុមេ តាមជំនឿ នៃព្រហ្មញ្ញសាសនា គឺថាចំណុចកណ្តាលនៃផែនដី។ ប្រាសាទអង្គរវត្តគឺជាឧទាហរណ៍មួយនៃប្រាសាទដែល្អឯកក្នុងសិល្បៈខ្មែរ មានចម្លាក់ក្បាច់ក្រទ្បោតទាបប្រវែងជាង៦០០ម៉ែត្រ បានរៀបរាប់បង្ហាញនូវរឿងរ៉ាវផ្សេងៗក្នុងព្រហ្មញ្ញសាសនាដូចជា រឿងរាមកេរ្តិ៍ និងមហាភារតយុទ្ធ ជាមួយគ្នានោះក៏មានរឿងប្រវត្តិសាស្រ្តទាក់ទងនឹងរាជកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី០២។
ប្រាសាទអង្គរវត្តត្រូវបានរចនាទ្បើងដើម្បីតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាលំនៅនៃពួកទេវៈ ក្នុងទេវកថាព្រហ្មញ្ញ។ មកដល់ពេលនេះអង្គរវត្តមានអាយុកាលជិតមួយពាន់ឆ្នាំហើយ ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់