ព័ត៌មានជាតិ
កម្មវិធីមួយត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីរុញកំណើនសេដ្ឋកិច្ចទប់ស្កាត់បំណុលលើសលប់របស់អតិថិជន
សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២២នេះ។

ថ្លែងនៅក្នុងពិធីនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការដាក់ឲ្យប្រើប្រាសនូវ«ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ»នេះ គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្តហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ ក៏ចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជន ដែលងាយរងគ្រោះផងដែរ។ លើសពីនេះទៀត ក្រមនេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងដែរថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ បានបង្កើតឡើងនៅក្នុងថេរៈវេលាមួយសមស្រប ដើម្បីធានានូវនិរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្តប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើ និងផ្តល់សេវាជូនអតិថិជនប្រកបដោយការការពារ។

លោកបន្តថា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមចំណែកធ្វើឲ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ក្រមប្រតិបត្តិសម្រាប់ធនាគារ ត្រូវបានបង្កើតជាលើកដំបូងដោយធនាគារចំនួន ១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥។ ប្រាំឆ្នាំក្រោយ ដោយមើលឃើញអំពីភាពចាំបាច់នៅក្នុងការជំរុញ និងពង្រឹងកិច្ចការពារអតិថិជន និងដើម្បីធានាបាននូវនិរន្តរភាពវិស័យធនាគារ និងហិរញ្ញវត្ថុ ទើបនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារកម្ពុជា កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ បានសម្រេចលើគម្រោងជាមួយសមគមមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារហិរញ្ញវត្ថុនេះឡើង បានអនុម័តដោយក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា នៅខែកក្កដា ឆ្នាំ ២០២១៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?