Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​រង​របួស​ធ្ងន់ ក្រោយ​ភ្ជួរ​ដី​ចម្ការ​ខ្លួនឯង​​ប៉ះចំ​មីន​តោន នៅ​ស្រុក​សំពៅលូន

បានផុស

នៅ

​គ្រាប់​មីនតោន​១​គ្រាប់ ​បាន​ផ្ទុះឡើង​ផ្អើល​ដល់​អ្នកភូមិ ​ខ​ណៈ​ដែល​បុរស​ជា​ប្រជាកសិករ​ម្នាក់​ បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចម្ការ​របស់​ខ្លួន​ ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ​ទៅតាម​រដូវ​កាល​ដូច​សព្វមួយដង​។​ សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ហេតុ​ការ​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ​ឆ្នាំ​ ២០២០​នេះ ​វេលា​ម៉ោង​១០:០០​នាទី​ព្រឹក​ នៅ​ចំណុច​ភូមិ​ចក្រី​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បន្ត​ថា ​ករ​ណី​ផ្ទុះ​មីនតោន​នេះ ​បាន​បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​ធ្ងន់​ និង​ត្រាក់ទ័រ​១​គ្រឿង​បាន​ខូចខាត​យ៉ាង​ដំណំ​ ដែល​អ្នកបើកបរ​ត្រូវ​ជា​ម្ចាស់​ចម្ការ​ឈ្មោះ​(​គ្រី​)​ អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​ក្រោយ​កើតហេតុ​ជនរងគ្រោះ ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​។​ សមត្ថកិច្ច​ក៏ដូចជា​អ្នកភូមិ​ បាន​សន្និដ្ឋាន​ថា មីនតោន​១​គ្រាប់​នេះ​ ទំនង​បាន​រសាត់​តាម​ទឹក​ហូរ​កាលពី​មាន​ជំនន់​ទឹក​កន្លងទៅ​ហើយ ក៏​ត្រូវ​បាន​ទើរ​នៅ​កប់​ដី​ត្រង់​ចំណុច​ដី​ចម្ការ​ដែល​ពលរដ្ឋ​ បាន​ធ្វើ​រាល់​រដូវ​កាលនោះ​តែ​ម្តង​ទើប​លើក​នេះ ​ភ្ជួរ​ប៉ះ​ចំ​គ្រាប់​មីន​បែប​នេះ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​បង្ក្រាប​ទីតាំង​អ៊ីនធឺណិត បង្កប់​ល្បែងស៊ីសង ​នៅ​ក្រុង​បាត់ដំបង ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម