ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ បានដាក់បេក្ខជនចូលរួមការបោះឆ្នោតឃុំ សង្កាត់រួចរាល់អស់ហើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ហើយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ។ ចំណែក គណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏បានបញ្ជូន និងចុះឈ្មោះបេក្ខជនរបស់ខ្លួនគ្រប់ឃុំទាំង៥រួចហើយដែរគិតមកដល់ពេលនេះ។

លោក យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំទាំងអស់នៃស្រុកឱរ៉ាល់ បានចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ លោក អះអាងថា គណបក្សប្រជាជនកម្ពុជា ក៏បានចុះឈ្មោះបេក្ខជនរបស់ខ្លួនទាំងពេញសិទ្ធ និងបម្រុងចំនួន៦០រូបរួចរាល់ហើយដែរ ដោយបេក្ខជនទាំងអស់នោះសុទ្ធតែមានសមត្ថភាព និងឆន្ទៈ មនសិការបម្រើប្រជាជន និងផលប្រយោជន៍រួមទាំងអស់។

បើតាម យឿន យឿត ការចុះឈ្មោះបេក្ខជន ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃសុក្រនេះ គឺបេក្ខជនទាំងអស់របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានគោរពតាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួនជិត១០លាននាក់។ ការិយាល័យដំណើរការរៀបចំការបោះឆ្នោតវិញ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់៕
ដោយ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់