ព័ត៌មានជាតិ
ចាប់ខ្លួនសង្ឃក្លែងក្លាយ១អង្គដើរបិណ្ឌបាតយកលុយទៅទិញថ្នាំញៀនជក់ បញ្ជូនទៅតុលាការ
សង្ឃក្លែងក្លាយ១អង្គដើរបិណ្ឌបាតបានលុយយកទៅទិញថ្នាំញៀនជក់ ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ១ក្រុមដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការក្រុងសិរីសោភ័ណ ចុះឃាត់ខ្លួនហើយដកហូតបានថ្នាំញៀនពណ៌លឿងចំនួន២គ្រាប់ ទូរស័ព្ទដៃ១គ្រឿង ប្រាក់ខ្មែរចំនួន៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន រួចបញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្ត ដើម្បីសួរនាំ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក យ៉ាន់ សុវណ្ណ បានឲ្យដឹងបន្តទៀតថា ឃាត់ខ្លួនសង្ឃក្លែងក្លាយបានដោយសារតែបានព័ត៌មានពីប្រជាពលរដ្ឋបង្ហាញប្រាប់សង្ឃនោះមានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានប្រធានមន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បញ្ជូនមកធ្វើពិធីផ្សឹកនៅវត្តសមាធិផល បន្ទាប់មកកម្លាំងជំនាញបទល្មើសគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃទី១៣នេះ៕
អត្ថបទដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់