ព័ត៌មានជាតិ
លោក ជិន ម៉ាលីន នឹងដឹកនាំប្រតិភូអន្តរក្រសួង ចូលរួមក្នុងវេទិកាសិទ្ធិមនុស្សអន្តរជាតិ របស់អង្គការសហប្រជាជាតិ
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំប្រតិភូនៃគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួង រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចូលរួមការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកម្ពុជាបានដាក់របាយការណ៍ជាតិលើកទី ៥ កាលពីខែមេសា ឆ្នាំ ២០១៩កន្លងទៅនេះ។
លោក ជិន ម៉ាលីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅសប្តាហ៍ក្រោយនេះ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ លោកនឹងដឹកនាំប្រតិភូអន្តរក្រសួង ចូលរួមក្នុងវេទិកាសិទ្ធិមនុស្សអន្តរជាតិ របស់អង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ ដើម្បីការពារនូវសមិទ្ធិផល កិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់រដ្ឋាភិបាល ក្នុងកិច្ចការពារ និងលើកស្ទួយសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា។
លោកថា ប្រតិភូដែលដឹកនាំដោយរូបលោក នឹងត្រូវធ្វើការបំភ្លឺ ពន្យល់ បកស្រាយ និងឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន មកលើកម្ពុជាដែលខុសពីការពិតជាក់ស្តែង នៅក្នុងកិច្ចប្រជុំលើកទី ១៣៤នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ