ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិកថា កម្ពុជារីកចម្រើនដោយសារគោលនយោបាយឈ្នះឈ្នះ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់លោក Joo Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ច ពិភពលោកថា ភាពរីកចម្រើន និងមានសុខសន្តិភាពពេញលេញ របស់កម្ពុជា គឺប្រសូត្រចេញពីគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តីបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ជាច្រើន រួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣តាមស្តង់ដាអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងគម្រោងលើកកម្រិតគុណភាព និងពង្រីក បណ្តាញផ្លូវថ្នល់សំខាន់ៗដូចជា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ ជាដើម។
លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នា ២០២២។
លើសពីនេះទៀត លោករដ្ឋមន្រ្តីគូសបញ្ជាក់ទៀតថា ប្រមុខដឹកនាំកម្ពុជា មានយុទ្ធសាស្រ្ត និងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការីករាលដាលនៃមេរោគ និងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស រហូតឈានដល់ការបើកប្រទេសជាតិឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជានៅតែដំណើរការ និងរីកចម្រើន រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។
លោក Joo-Ok Lee បានកោតសរសើរចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បើទោះជាកម្ពុជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

នាឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការចូលរួមអនុវត្តលទ្ធផលនៃវេទិកាសេដ្ឋកិច្ច ពិភពលោកកន្លងមក ហើយកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អតាមរយ: វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានក្រុមការងារតាមវិស័យជាជំនួយការ។ ភាគីទាំងពីរក៏បាន ទទួលស្គាល់ថា ការចូលរួមរបស់កម្ពុជា ដែលជាប្រធានអាស៊ាន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២២ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស នឹងមានសារ:សំខាន់យ៉ាងខ្លាំង ដោយហេតុថា វាជាប្រព្រឹត្តិការណ៍មួយ នឹងចូលរួមបើកឆាកឡើងវិញ នូវកិច្ចប្រជុំដោយផ្ទាល់របស់ពិភពលោកនេះ បន្ទាប់ពីការអាក់ខានដោសារការរីករាលដាលនៃមេរោគកូវីដ-១៩ ដើម្បីធ្វើការពិភាក្សារិះរកមធ្យោបាយល្អៗដែលនាំឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញនៅក្នុង និងក្រោយយុគសម័យកូវីដ-១៩។
កិច្ចប្រជុំនេះនឹងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះវត្តមានរបស់កម្ពុជាសម្រាប់ជំរុញការផ្សព្វផ្សាយពីភាពរីកចម្រើន និងគោលនយោបាយរបស់កម្ពុជា ក៏ដូចជាអាស៊ានទៅកាន់ពិភពលោក ដើម្បីទាក់ទាញនូវ ចំណាប់អារម្មណ៍ ក៏ដូចជាទាក់ទាញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ពីពិភពលោកផងដែរ៕
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា