ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ឱ្យអាជ្ញាធរទប់ស្កាត់សំណង់អនាធិបតេយ្យ លើដីចំណីផ្លូវរដ្ឋឱ្យបាន
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ។ លោកបានមានប្រសាសន៍ថា ក្នុងករណីទប់ស្កាត់មិនបាន ត្រូវធ្វើរបាយការណ៍មកខេត្ត ហើយរដ្ឋបាលខេត្តនឹងកោះអញ្ជើញបុគ្គលនោះ មកសម្របសម្រួលដោះស្រាយដោយផ្ទាល់។

លោកអភិបាលខេត្តបានស្នើបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តនៅខែមីនា ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
លោកអភិបាលខេត្តបានបានបន្តថា ពាក់ព័ន្ធនឹងការធ្វើសំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ សូមឱ្យក្រុង ស្រុក មន្ទីរជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ និងធ្វើរបាយការណ៍មកខេត្ត ក្នុងករណីទប់ស្កាត់មិនបាន ហើយយើងនឹងកោះអញ្ជើញបុគ្គលនោះមកសម្របសម្រួលដោះស្រាយដោយផ្ទាល់ ទាំងការចាក់ដីបិទផ្លូវទឹក និងការសាងសង់សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត ទាំងអស់នេះ គឺជាចំណុចប្រឈម ដែលទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់។
លោកអភិបាលខេត្តបានបន្ថែមថា ពាក់ព័ន្ធនឹងសំណង់អនាធិបតេយ្យជុំវិញស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរក្រុង ត្រូវចុះធ្វើបច្ចុប្បន្នភាព និងយករបាយការណ៍ ដើម្បីធ្វើការដោះស្រាយគោលនយោបាយដីជូនពួកគាត់។ ចំពោះដីសាធារណៈរបស់រដ្ឋ ដែលត្រូវដោះស្រាយនោះ ថ្នាក់ដឹកនាំមន្ទីរជំនាញ រួមទាំងអាជ្ញាធរដែនដី ត្រូវធ្វើអនុបយោគទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ដីស្របច្បាប់។

លោកអភិបាលខេត្តបានណែនាំឱ្យក្រុង ស្រុក មន្ទីរអង្គភាព ចូលរួមរៀបចំសោភណ្ឌភាព នៅតាមបណ្តាទីតាំងអង្គភាពរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ បរិស្ថាន និងរាល់នូវការរៀបចំអ្វីដែលមិនសមរម្យនៅមុខផ្ទះ ដើម្បីឱ្យភ្ញៀវទេសចរមានការគាំទ្រ ចូលមកខេត្តកាន់តែច្រើនឡើង។
លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនដីឡូតិ៍ ស្រុកភ្នំក្រវាញ ដែលមានស្នាក់ការលក់នៅផ្សារភួពុយ ហើយគ្មានលិខិតអនុញ្ញាតនោះ រដ្ឋបាលខេត្តត្រូវធ្វើលិខិតទៅក្រុមហ៊ុន ដើម្បីផ្អាកការលក់បន្ត រងចាំការស្នើសុំសិទ្ធិស្របច្បាប់ ជុំវិញទីតាំងដីដែលជាកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន