ព័ត៌មានជាតិ
ពន្ធនាគារខេត្តកណ្តាល ស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ២៣នាក់
ពន្ធនាគារខេត្តកណ្តាល បានស្នើសុំបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ២៣នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជាឆ្នាំ ២០២២ នាពេលខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជាឆ្នាំ ២០២២ នៅថ្ងៃទី ៤ ខែមីនានេះ លោកឧត្តមអគ្គានុរក្ស ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានឲ្យដឹងថា ក្នុងចំណោមទណ្ឌិតចំនួន ២៣នាក់នោះ គឺទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យវិសាខបូជា មានអ្នកទោសសរុប ១១នាក់ ស្រី ២នាក់ ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស មានចំនួន ៧នាក់ ស្រី ២នាក់។
ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស រយៈពេល ៣ខែ មានចំនួន ៤នាក់ ទទួលបានការលើកលែងទោសចំនួន ៣នាក់ ស្រី ១នាក់។ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស រយៈពេល ៦ខែមានចំនួន ២នាក់ ទទួលបានការលើកលែងទោសចំនួន ១នាក់។ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន ៤នាក់ ទទួលបានការលើកលែងទោសចំនួន ២នាក់ ស្រី ១នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោស រយៈពេល ១២ខែមាន ១នាក់ ទទួលបានការលើកលែងទោស។
លោកបានបន្តទៀតថា សម្រាប់ទណ្ឌិតដែលសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រួមមានទណ្ឌិតសរុបចំនួន ១២នាក់ ស្រី ១នាក់ ជាលទ្ធផលទណ្ឌិតដែលទទួលបានការលើកលែងទោស មានចំនួនតែ ១០នាក់ ស្រី ១នាក់។
ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស រយៈពេល ៣ខែមានចំនួន ៤នាក់ ស្រី ១នាក់ សម្រេចឲ្យទាំង ៤នាក់។ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស រយៈពេល ៦ខែ មានចំនួន ១នាក់ មិនទទួលបានការលើកលែងទោស។ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោស រយៈពេល ៩ខែមាន ៥នាក់ សម្រេចឲ្យបាន ៤នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោស រយៈពេល ១២ខែមាន ១នាក់ ទទួលបានការលើកលែងទោស។
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ទណ្ឌិតដែលអាចបន្ធូរបន្ថយទោស គឺត្រូវអនុវត្តន៍ទោស នៅក្នុងពន្ធធនាគារបាន ១ ភាគ ៣ នៃទោសសរុបទាំងមូល ហើយចំពោះទណ្ឌិទដែលអាចទទួលការលើកលែងទោស លុះត្រាតែទណ្ឌិតនោះអនុវត្តន៍ទោសបាន ២ ភាគ ៣ នៃទោសទាំងមូល។
លោកបានបន្តថា ដើម្បីអាចលើកលែងទោសទទួលរងទោស ចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ២០ឆ្នាំ ទៅ៣០ឆ្នាំ។
លោក ណុប ដារ៉ា បានស្នើយ៉ាងទទួចដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នាឲ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌ និងមានតម្លាភាព ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតទាំងនោះ ត្រូវធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិត ដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការតាំងចិត្តកែប្រែខ្លួនជាពលរដ្ឋល្អ ក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ និងសង្គមទាំងមូល។
គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន ៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងនោះមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣/ពិធីបុណ្យវិសាខបូជា ៤/ពិធីបុណ្យឯករាជ្យជាតិ និងទី ៥/ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ