Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ប្រាប់តំណាងពិសេសរបស់លោក វ៉ាង យី អំ​ពីគម្រោងទៅកាន់ប្រទេស មីយ៉ាន់​ម៉ា

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី​ ៤ ខែមីនា ឆ្នាំ ២០២២នេះ ​បានទទួលជួប​លោកស្រី យ៉ាង យ៉ាន់យី (Yang Yanyi​) តំ​ណា​ងពិសេសរបស់​លោក វ៉ាង យី (Wang Yi​) ​ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្រ្តី​ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាន​បំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួប​នោះ ​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​បានជម្រាបជូនគណប្រតិភូ អំពីគម្រោងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​របស់ប្រ​ធាន​អាស៊ាន ដែលនឹងគ្រោងធ្វើឡើងនៅចុងខែនេះ។ 

លោក​ថា ដំណើរ​​ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច​របស់អាស៊ាន ជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំ​ឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនានយោបាយ ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។

ជាការឆ្លើយតប ​លោកស្រី Yang Yanyi​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឲ្យមានវឌ្ឍនភាព លើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងារ របស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកស្រីថា ចិន​​គាំទ្រយ៉ាងពេញទំហឹង​ ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពី មីយ៉ាន់ម៉ា​ផងដែរ។ លោក​ស្រី​សង្កត់ធ្ងន់ថា ប្រទេសចិន​នឹងដើរ​តួនាទីស្ថាបនា ក្នុងការស្វែង​រក​ដំណោះស្រាយប្រកបដោយ​សន្តិវិធី ចំពោះ​វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។​

សូមបញ្ជាក់ថា នៅក្នុងជំនួបរវាង​​លោក​ស្រី យ៉ាង យ៉ាន់យី (Yang Yanyi​) តំ​ណា​ង​ពិសេសរបស់​លោក វ៉ាង យី (Wang Yi​) ​​ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ ភាគីទាំងពីរ​បាន​ផ្លាស់ប្តូរទស្សនៈគ្នា និង​បាន​កត់​សម្គាល់ដោយពេញចិត្ត ចំពោះទំនាក់ទំនង ដែលកំពុងកើន​ឡើងរវាងប្រទេសទាំងពីរ នៅក្នុងក្រប​ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសា​ស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​បាន​ថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបាន​បន្តផ្តល់ជំនួយគាំទ្រ​ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីសង្ឈឹមចង់ឃើញការហោះហើរត្រង់ រវាងប្រទេសទាំងពីរចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិ​បត្តិការ ក្នុងវិស័យទេសចរណ៍ និងធុរកិច្ច។

លោកស្រី យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើគ្រប់វិស័យ​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម