ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) លើកទី ៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលកិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេស បានឲ្យដឹងនាល្ងាចថ្ងៃទី ៤ ខែមីនានេះថា ក្នុងឱកាសកិច្ចប្រជុំ High-Level Segment មានឥស្សរជនជាន់ខ្ពស់ តំណាងឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិនានាសរុបជាង ១៤០រូប បានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២។ ក្នុងនោះ ប្រទេសអាស៊ាន ដែលបានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា រួមមាន៖ កម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។
សូមបញ្ជាក់ថា កិច្ចប្រជុំ High-Level Segment នេះ គឺជាវេទិកាសម្រាប់ឥស្សរជនជាន់ខ្ពស់តំណាងឲ្យរដ្ឋាភិបាលនៃប្រទេសនានា ថ្លែងពីអាទិភាពការងារ វឌ្ឍនភាព ការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗ និងការផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ