ព័ត៌មានជាតិ
លោក ម៉ៅ បូរ៉ា៖ ថ្មីនិងចាស់ គឺមានតម្លៃស្មើគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់ គឺមកទាំងកាយទាំងចិត្តតែម្តង
លើកឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី ២៤ រូប ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ថ្មីនិងចាស់ គឺមានតម្លៃស្មើគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់គឺមកទាំងកាយ ទាំងចិត្ត មិនស្ទាបស្ទង់ និងស្ទាក់ស្ទើរនោះឡើយ។

លោកបន្តថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេ ហើយសមាជិក សមាជិកា ទាំងអស់ត្រូវតែស្រលាញ់ថ្នាក់ដឹកនាំ និងស្រលាញ់គណបក្សឲ្យបានស្មើៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីការលាបពណ៌គ្នា បើទោះជាអ្នកនេះនៅបក្សនេះ អ្នកនោះនៅបក្សនោះក៏ដោយ ព្រោះយើងរស់នៅក្នុងដំបូលសន្តិភាពជាមួយគ្នា។

លោកបន្តទៀតថា នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៍គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីស ហើយបើមិនមានថ្ងៃទាំងអស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ។
លោកបន្តថាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតែម្តងនាបច្ចុប្បន្ននេះ។


ជាចុងក្រោយលោកម៉ៅ បូរ៉ា បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តសហការគ្នា ខិតខំឃោសនាផ្សព្វផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ។
គួរបញ្ជាក់ថា ក្នុងនោះផងដែរអង្គពិធីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅជូនដល់សមាជិក សមាជិកាទាំង២៤រូប។ អំណោយរួមមាន៖ ១អង្ករចំនួន ២៥ គីឡូក្រាម ២មីចំនួន០១កេស ៣ទឹកស៊ីអ៊ីវចំនួន០១យួរ ៤ត្រីខចំនួន១០កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ