ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់បញ្ចូលកម្មវិធីសិក្សា Think!Thinkដ៏ទំនើបរបស់ជប៉ុននៅតាមសាលារដ្ឋ និងឯកជន
ក្រសួងអប់រំយុវជន និងកីឡាសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានដាក់បញ្ចូលកម្មវិធីសិក្សាដ៏ទំនើបរបស់ជប៉ុននៅតាមសាលារដ្ឋ និងឯកជនមួយចំនួន ដើម្បីជួយឱ្យសិស្សានុសិស្សចេះគិតបែបគណិតវិទ្យា ចេះត្រិះរិះពិចារណានិងចេះដោះស្រាយបញ្ហាផ្សេងៗពិសេសធ្វើឲ្យកុមារមានភាពវ័យឆ្លាត។

នៅក្នុងជំនួបពិភាក្សាជាមួយលោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជាកាលពីថ្ងៃទី០៤មីនា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា កម្មវិធីសិក្សា Think!Think! នេះគឺជាកម្មវិធីសិក្សា STEM បែបបច្ចេកវិទ្យាថ្មីមួយ ជួយអភិវឌ្ឍសិស្សានុសិស្សឱ្យមានជំនាញគិតពិចារណា គិតស៊ីជម្រៅ ទំនាក់ទំនងសង្គមនិងភាពច្នៃប្រឌិត។
លោករដ្ឋមន្ត្រីបានបន្តថា Think!Think គឺជាកម្មវិធីដ៏ល្អមួយក្នុងការបណ្តុះការគិតស៊ីជម្រៅ និងបំណិនទន់ ជួយសិស្សក្នុងការរៀនបំណិនថ្មីៗដែលចាំបាច់ក្នុងសតវត្សទី២១ផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា នៅក្នុងការស្ទង់មតិលទ្ធផលបានបង្ហាញថាការប្រើប្រាស់កម្មវិធីនេះ មានប្រសិទ្ធភាពជាវិជ្ជមានលើពិន្ទុគណិតវិទ្យា ភាពឆ្លាតវៃ ការលើកទឹកចិត្ត និងភាពជឿជាក់លើខ្លួនឯង។
លោករដ្ឋមន្ត្រីបានណែនាំឲ្យប្រើប្រាស់កម្មវិធីនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ JICA ដែលផ្តល់ឳកាសដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈអាចសិក្សាកម្មវិធីដ៏មានគុណភាពរបស់ជប៉ុន។
លោក ស៊ីនជី យ៉ាណាហ្គាវ៉ា បានមានប្រសាសន៍ថា Think!Think! គឺជាកម្មវិធី សិក្សាលេខ១ របស់ប្រទេសជប៉ុន ហើយបានទទួលពានរង្វាន់កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ។

លោកបានបន្តថាកម្មវិធីនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅសាលាបឋមសិក្សាព្រះនរោត្តមក្នុងរាជធានីភ្នំពេញដែលជាសាលាមួយស្ថិតនៅក្នុងចំណោមសាលាគោលដៅចំនួន៨ក្នុងខេត្តចំនួន ៦ នៅខែមីនា ឆ្នាំ២០២២ ក្នុងគម្រោងភាពជាដៃគូ ឯកជន និង សាធារណៈរវាង JICA ក្រសួងអប់រំ និង ក្រុមហ៊ុនវ័នឌើលេប។
គួរបញ្ជាក់ថា ភ្នាក់ងារ JICA បាននឹងកំពុងបើកដំណើរការថ្នាក់សិក្សាបំប៉នបន្ថែមនៅតំបន់ទួលគោក ដែលមាន ឈ្មោះថា Think!Think! Learning Lab ដើម្បីផ្តល់ឱកាសឲ្យសាធារណៈជន អាចចូលរៀនកម្មវិធីនេះបាន។ ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង និងការស្រលាញ់ឲ្យតម្លៃដល់ខ្លួនឯង៕
សំអឿន



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល