ព័ត៌មានជាតិ
ឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ ទទួលមរណៈភាព ដោយគាំងបេះដូង
លោកឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ៧ និង២៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ ឆ្នាំ ដោយគាំងបេះដូង ហើយបច្ចុប្បន្នសពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន នៃសពស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោកឧត្តមសេនីយ៏ អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយទេ ប៉ុន្តែបើតាមលេខាធិការដ្ឋានមូលដ្ឋានសមុទ្របានបញ្ជាក់ថា “នាយនាវី នាយនាវីរង និងពលនាវិកទូទាំងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ មានការសោកស្តាយ និងមានទុក្ខយ៉ាងក្រៀមក្រំបំផុតដោយលោកឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានទទួលមរណៈភាពនៅវេលាម៉ោង៧៖២៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ ឆ្នាំដោយរោគាពាធ (គាំងបេះដូង) បច្ចុប្បន្នសពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន នៃសពស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង”។
ចំណែកលោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមសោកស្តាយចំពោះមរណភាពនេះដែរ ដោយលោកបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងនេះថា “សោកស្តាយណាស់ !! បងប្រុសជាទីគោរពស្រឡាញ់ សូមបួងសួងដល់វិញ្ញាណក្ខន្ធបង បានទៅកាន់សុគតិភព។ បងធំត្រកូល “ទៀ” បង ទៀ សមស័ក្តិ ឧត្តមនាវីទោ មេបញ្ជាការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹករាម”៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ