ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពីរឆ្នាំចុងក្រោយនេះ ក្រុមគ្រូពេទ្យ ត្រូវបានប្រសិទ្ធនាមថាជា «កងទ័ពអាវស»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ជាការពិតក្រុមគ្រូពេទ្យរបស់កម្ពុជា នាពេលកន្លងមក ត្រូវបានមនុស្សមួយចំនួនរិះគន់បណ្ដុះបង្អាប់ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យរបស់កម្ពុជា ត្រូវបានមហាជនប្រសិទ្ធនាមថាជា «កងទ័ពអាវស»។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត របស់កម្ពុជា នឹងបន្តខិតខំធ្វើការងារឲ្យបានល្អ បើទោះបីជាមានថ្នាំ ឬគ្មានថ្នាំព្យាបាលអ្នកជំងឺក៏ដោយ តែឥរិយាបថរបស់យើង ចំពោះអ្នកជំងឺ គឺត្រូវធ្វើឲ្យបានល្អ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «អ្នកជំងឺត្រូវការ ការថ្នាក់ថ្នម មិនថាគេ មិនថាខ្ញុំទេៗ ត្រូវការណាស់ ជាមួយ នឹងការថែទាំ មើលពីគ្រូពេទ្យរបស់យើង ពិតហើយ យើងដឹងថា គ្រូពេទ្យ មានការនឿហត់ណាស់ ក្នុងរយៈពេលកន្លងទៅ ហើយក៏មានតែវិស័យគ្រូពេទ្យដែរ ដែលខ្ញុំផ្ដល់ក្របខណ្ឌឲ្យប៉ុន្មានពាន់កន្លែងនោះ»។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី មានក្រុមគ្រូពេទ្យប្រមាណ ៤ពាន់នាក់ ត្រូវបានបញ្ចូលក្របខណ្ឌ ទៅក្នុងក្រសួងសុខាភិបាល ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ខណៈតាមក្រសួង-ស្ថាប័ននានា ត្រូវបានស្នើឲ្យផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី។ ការជ្រើសរើស ក្រុមគ្រូពេទ្យបន្ថែមនេះ គឺដើម្បីបម្រើឲ្យសេចក្ដី ត្រូវការក្នុងវិស័យសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមួយផ្នែកទៀត សម្រាប់ព្យាបាលនូវជំងឺផ្សេងៗ ទៀត។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យ នឹងធ្វើឲ្យបទចម្រៀងមួយចំនួន ដែលអ្នកនិពន្ធ អ្នកចម្រៀង និងអ្នកភ្លេង ដែលប្រឹងច្រៀងឡើង ដើម្បីកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលហៅថា «ក្រុមគ្រូពេទ្យអាវស» គឺនឹងបន្តទទួលបានកិត្តិនាមដ៏ល្អនេះ នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺគ្រប់ប្រភេទ ដែលក្នុងនោះ មានទាំងជំងឺឆ្លងផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ