ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិន គាំទ្រប្រសាសន៍សម្ដេចតេជោ ថា “មិនជឿថា ប្រើសង្គ្រាមមកបញ្ចប់សង្គ្រាម”
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រកាសគាំទ្រប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលើកឡើងថា “មិនជឿថា ប្រើសង្គ្រាមមកបញ្ចប់សង្គ្រាម” បាននោះទេចំពោះ ករណីនៅអ៊ុយក្រែន។

លោកបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។
លោក វ៉ាង វិនធាន មានប្រសាសន៍ថា៖ “ការវិវឌ្ឍន៍នៃស្ថានការណ៍នៅអ៊ុយក្រែន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយស្ថានការណ៍នេះ ដូចដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កន្លងមកហើយថា មិនជឿថា ប្រើសង្គ្រាមមកបញ្ចប់សង្គ្រាមបានទេ មធ្យោបាយល្អមានតែមួយគត់គឺ ការចចារគ្នា ដោយសន្តិវិធី”។

គួរបញ្ជាក់ថា ថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កងទ័ពរុស្ស៊ី មិនអាចផ្តួលរំលំអ៊ុយក្រែន និងបញ្ចប់សង្គ្រាមតាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ។ ចំណែកយោធារបស់អ៊ុយក្រែន ក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្គ្រាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង