Connect with us

ព័ត៌មានជាតិ

អធិការខណ្ឌមានជ័យ រៀបចំពិធីក្រុងពាលីសាងសង់ទីស្នាក់ការប៉ុស្ដិ៍បឹងទំពន់ទី២

បានផុស

នៅ

លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស្នងការ និងស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ត្រី ហូយ  ឈុនហ៊ុយ អនុប្រធាននាយដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ភុភារ និងហិញ្ញវត្ថុនៃក្រសួងមហាផ្ទៃ បានរៀបចំពិធី​ក្រុងពាលីសាង​សង់ទីស្នាក់ការប៉ុស្ដិ៍បឹងទំពន់ទី២ ដោយមានការចូលរួមពីលោកវរសេនីយ៍ត្រី ភិន ផល នាយប៉ុស្តិ៍នគរបាលបឹងទំពុនទី២ រួមទាំងមន្ត្រីប៉ុស្តិ៍និងសង្កាត់ នៅទីស្នាក់ការប៉ុស្តិ៍ ស្ថិតនៅក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (វត្តចាស់) កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឪកាសនោះ លោកវរសេនីយទោ អ៊ុក បូនីន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួមទាំងមន្ត្រីកងកម្លាំងខណ្ឌមានជ័យទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាជ្រៅ ចំពោះឯកឧត្តមស្នងការ និងស្នងការរង នគរបាលរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់ដល់កងកម្លាំង ដែលកំពុងនាំគ្នាបម្រើការងារជូនប្រជាពលរដ្ឋនិងរួមគ្នាថែរក្សាសន្តិភាព នយោបាយ ឈ្នះ ឈ្នះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម