ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ “ទោះខ្ញុំអត់វ៉ាក់សាំង ក៏ខ្ញុំមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសឌឺឡេ ដល់ប្រជាជនកម្ពុជាដែរ”
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវបានផ្ដល់ជំនួយដោយសាធារណរដ្ឋប្រជាមានិតចិនបន្តទៀត និងដៃគូអភិវឌ្ឍខ្លះពីអឺរ៉ុបក៏គ្រោងនឹងដឹកវ៉ាក់សាំងមកកម្ពុជានៅខែមីនា ឆ្នាំ២០២២នេះដែរ ប៉ុន្តែពេលវេលាក៏មិនទាន់ដឹង ហើយសម្ដេចតេជោលឺថា បើដឺឡេផុតខែមីនាហ្នឹងហើយ សម្ដេចមិនអាចទទួលយកដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាបានទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមបញ្ជាក់ណា! នៅកម្ពុជា បើទោះជាខ្ញុំអត់វ៉ាក់សាំងក៏ដោយ ខ្ញុំមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសដឺឡេទេ ខ្ញុំសុំបញ្ជាក់កន្លែងនេះ។ ហ្នឹងគឺគេយកវ៉ាក់សាំងមកបោះចោលនៅស្រុកយើង ខ្ញុំអត់ឱ្យចាក់ទេ វ៉ាក់សាំងខ្លះអស់សុពលភាពចុងខែ៣ បើអស់សុពលភាពចុងខែ៣ យើងទទួលអត់បានទេ ឯពេលវេលាមកដល់ក៏មិនទាន់ជាក់លាក់ រឿងហ្នឹងត្រូវពិភាក្សាគ្នាឡើងវិញ”។
សម្ដេចតេជោ មានប្រសាសន៍បន្តទៀតថា៖ “កាលសួរយោបល់ខ្ញុំ សួរនៅខែ២ ឥឡូវចូលដល់ថ្ងៃទី៧ ខែបី ស្អែកនេះចូលថ្ងៃទី៨ ខែមីនា សិទ្ធិនារីហើយ។ អ៊ីចឹងសូមពិភាក្សាឡើងវិញ ថាបើវ៉ាក់សាំងហ្នឹងមានដឺឡេត្រឹមខែ៣ មិនអាចយកបានទេ យកប្រើមិនទាន់ទេ គឺបើអាស្ត្រាសេនីកា ដូច៤អាទិត្យឯណោះ ទើបឱ្យចាក់ដូសទី២បន្ត។ កាលហ្នឹងខ្ញុំចាក់៤អាទិត្យ គឺខ្ញុំបង្ខំទៅហ្សាកាតាទេ។ បើដឺឡេនៅចុងខែ៤ អាចទទួលយក អ៊ីចឹង សូមចរចាគ្នាឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍បញ្ជាក់ថា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនមានសុវត្ថិភាពទូទាំងប្រទេស អត់មានអ្នកណាស្លាប់ដោយសារចាក់វ៉ាក់សាំងដូចគេបំផុសកាលពីដើម ថាចាក់វ៉ាក់សាំងចិនទៅស្លាប់មនុស្ស ទេ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “អ្នកណាឱ្យ យើងស្វាគមន៍ទទួល។ យើងអរគុណប្រទេសជាមិត្តភក្ដិ ក៏ប៉ុន្តែបើយើងយកវ៉ាក់សាំងហួសដឺឡេចាក់ជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋជេរបណ្ដោយ ហើយបើមានរឿងអីកើតឡើងដោយសារចាក់វ៉ាក់សាំង គឺងាប់បណ្ដោយ ខូចឈ្មោះកងទ័ពអាវសទៀត។ ហើយម៉្យាងទៀត អត់សមហេតុសមផល នៅពេលគ្រូពេទ្យហាមប្រើថ្នាំហួសដឺលេ ដល់តែយកវ៉ាក់សាំងហួសដឺលេទៅចាក់ ហ្នឹងគឺពិបាក។”។

គួររំលឹកថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងថា គិតត្រឹម ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ កម្ពុជាមានវ៉ាក់សាំងបង្ការ និងទប់ស្កាត់ការឆ្លង និងការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ចំនួន ៤៣លាន ៧៩២ ៥៣០ ដូស។ លោកស្រីបញ្ជាក់បន្តថា វ៉ាក់សាំងដែលកម្ពុជាបាន និងកំពុងប្រើប្រាស់ទាំងអស់ សុទ្ធតែជាប្រភេទវ៉ាក់សាំងដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក និងអាចទទួលទុកចិត្តបាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា វ៉ាក់សាំងទាំងនោះមាន ប្រភេទ ស៊ីណូហ្វាម ចំនួន ៧លាន ៨សែនដូស ទាំងវ៉ាក់សាំងដែលជាការបញ្ជាទិញ និងជំនួយពីសាធារណរដ្ឋប្រជាមាណិតចិន។ វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២៩ លាន ៤២៤ ៨០០។ អាស្ត្រាហ្សេណេកា ជាជំនួយពី មជ្ឈមណ្ឌលសម្ព័ន្ធកូវ៉ាក់ ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងអង្គការ យូនីសេហ្វ និងប្រទេសធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី មានវ៉ាក់សាំងប្រភេទ កូវីសែល (COVISHIELD) ៣២៤ ពាន់ដូស, អាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយ របស់ប្រទេសជប៉ុន ១លាន ៣១៥ ៥០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទេសអង់គ្លេស ៤១៥ ០៤០ ដូស, អាស្ត្រាហ្សេនីកា ផលិតនៅ កូរ៉េ ជាជំនួយរបស់ មជ្ឈមណ្ឌលកូវ៉ាក់ ៣២៤ ០០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទសហូឡង់ ២៩០ ៤០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទេសប៉ូឡូញ ៣០០ ពាន់ដូស, វ៉ាក់សាំង ចនសុន និងចនសុន ជំនួយសហរដ្ឋអាមេរិក ១ ០៦០ ១០០ ដូស, វ៉ាក់សាំង ម៉ូឌីណា ១៨៨ ១៦០ ដូស វ៉ាក់សាំង ភីហ្វាយស្ស័រ ជាជំនួយរបស់ប្រទេស អូស្ដាលី ២ ៣៥០ ៥៣០ ដូស៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ