ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្ពុជាទទួលយកការប្រមាថថាប្រព័ន្ធសុខាភិបាលទន់ខ្សោយ តែកម្ពុជាមានទឹកចិត្ត
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាទទួលយកការប្រមាថម៉ាក់ងាយអំពីប្រព័ន្ធសុខាភិបាលទន់ខ្សោយ ដោយតែកង្វះសម្ភារៈបច្ចេកទេស។ ប៉ុន្តែ កម្ពុជាមានទឹកចិត្ត ហើយបញ្ហាសំខាន់ គឺមនសិការ វិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ កម្ពុជា ដែលមានការទទួលខុសត្រូវ។
បើតាមសម្ដេចតេជោ ហ៊ុន សែន សុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់តាមរយៈការខិតខំប្រឹងប្រែងទ្វេឡើងនៃវិស័យសុខាភិបាលរបស់កម្ពុជា ហើយកម្ពុជាបានដើរជាជំហានៗប្រកបដោយការទទួលខុសត្រូវ ទៅលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចថា ៖«ទោះបីមានការមាក់ងាយសម្រាប់យើងថា ប្រព័ន្ធសុខាភិបាលកម្ពុជាទន់ខ្សោយ ប៉ុន្តែខ្ញុំអាចទទួលបាននូវពាក្យប្រមាថអំពីប្រព័ន្ធសុខាភិបាលកម្ពុជាទន់ខ្សោយ ពីព្រោះយើងខ្ញុំពិតជាខ្សោយអំពីឧបករណ៍បច្ចេកទេសសម្ភារៈបច្ចេកទេស ប៉ុន្តែទឹកចិត្តរបស់យើងមិនទន់ខ្សោយនោះទេ»។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី លើកជាឧទាហរណ៏ថា ការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ មានមនុស្សនៅលើពិភពលោក ក៏ដូចជាអន្តរជាតិច្រើនណាស់បានកោតសរសើ និងទទួលស្គាល់ ហើយជោគជ័យទាំងនេះ បានមកដោយតែមនសិការ និងការទទួលខុសត្រូវរបស់គ្រូពេទ្យ ដោយមានជំនួយពីដៃគូអភិវឌ្ឍន៍ ជាពិសេស ប្រទេសចិន បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការខូចខាតតិច បើប្រៀបធៀបជាមួយនឹងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ «បញ្ហាអត់ស្ថិតនៅត្រង់ថា ពឹងផ្អែកហួសហេតុពេកទៅលើឧបករណ៍បច្ចេកទេសនោះទេ យើងពិតជាត្រូវការហើយនូវឧបករណ៍បច្ចេកទេស ប៉ុន្តែបញ្ហាធំ គឺមនសិការ វិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យដែលមានការទទួលខុសត្រូវ»។ សម្ដេចតេជោ បានអះអាងទៀតថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវការលំបាក ដែលបានបន្សល់ទុកពីអតីតកាលដ៏ជូរចត់នៃរបបប៉ុល ពត ដែលប្រជាជនកម្ពុជាធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់ បន្ទាប់ពីរបបប៉ុល ពត ហើយកម្ពុជា ក៏បន្សល់ទុកនូវការលំបាកថែមទៀត គឺជំងឺរ៉ាំរ៉ៃ។ ប៉ុន្តែកម្ពុជា បានងើបឡើងជាបន្តបន្ទាប់ ហើយឈានឆ្ពោះទៅមុខ ដែលសូម្បីតែជំងឺគ្រុនស្វិតដៃជើង ក៏កម្ពុជាសម្រេចជោគជ័យមុនពេលកំណត់ដែរ៕
ដោយ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ