ព័ត៌មានជាតិ
ប្រធានមន្ទីរធម្មការខេត្ត ឲ្យព្រះសង្ឃគ្រងស្បង់ចីពរគង់លើរូបសំណាកព្រះគោ មកសុំទោសដោយផ្ទាល់ ខណៈសង្ឃអង្គនេះចេញលិខិតសុំទោសមួយ
បន្ទាប់ពីមានការបង្ហោះរូបព្រះសង្ឃគង់លើរូបសំណាកព្រះគោនៅតាមបណ្ដាញសង្គម និងមានការរិះគន់ចំៗ ភិក្ខុបញ្ញាវិមនោ សរ រស្មី ជនជាតិខ្មែរ ព្រះជន្ន៥៩ព្រះវស្សា គង់នៅវត្តសុវណ្ណគិរី ហៅវត្តពើងបាក់រទេះ នៅឃុំខ្វាវ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើសារលិខិតសុំសុខមាទោស ផ្ញើជូនមកព្រះមេគណខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៤ ខែមិនា កន្លងមកនេះ។

ភិក្ខុបញ្ញាវិមនោ សរ រស្មី បានផ្ញើសារលិខិតសូមក្រាបថ្វាយបង្គំសុខមាទោសពីសំណាក់ព្រះមេគណ ព្រះមន្ត្រីសង់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសុំខន្តីអភ័យទោស ពីកំហុសឆ្គងដោយអចេតនា សំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ដោយក្តីអនុគ្រោះប។
លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការធ្វើលិខិតមកសុំទោសបែបនេះមិនទាន់គ្រប់នោះទេ សូមឱ្យភិក្ខុសង្ឃបុព្វជិតអង្គនេះ ត្រូវនិមន្តមកសុំទោសដោយផ្ទាល់ ចំពោះមុខព្រះតេជគុណ អាជ្ញាធរដែនដី ដើម្បីបង្ហាញពីភាពស្អាតស្អំ ទើបដោះស្រាយនូវបញ្ហាចប់សព្វគ្រប់ប្រជាពលរដ្ឋយើងនៅខេត្តស្ទឹងត្រែងទាំងមូលបានស្ងាប់ចិត្ត។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា ការសុំទោសនិងការទទួលស្គាល់នូវកំហុសឆ្គងជាសភាវល្អសម្រាប់បុគ្គលម្នាក់ៗ លាតត្រដាងការពិតដើម្បីសុំការសណ្តុះប្រណី តែបើត្រឹមធ្វើតែលិខិតផ្ញើមកបែបនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធមិនទទួលយកបានទេ។

គួរំលឹកផងដែរថា បុព្វជិតអង្គព្រះនាម សរ រស្មី នេះកាលពីថ្ងៃទី២៧ ខែកុម្ភៈ បាននិមន្តមកពីវត្តពើងបាក់រទេះ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប មកខេត្តស្ទឹងត្រែង និងបានគង់លើរូបសំណាកថ្មព្រះគោក្នុងស្រុកថាឡាបរិវ៉ាត់ ដែលបានបង្ហាញនៅការប្រព្រឹត្តជាកាយវិការដ៏ឆ្គាំឆ្គង ក្នុងឥរិយាបថមិនសមរម្យជាសមណៈ ដែលជាសាវករបស់ព្រះពុទ្ធសាសនា ធ្វើឱ្យប្រជាពលរដ្ឋម្ចាស់ស្រុកមានប្រតិកម្មឡើង។

សូមបញ្ចាក់ថា រូបសំណាកព្រះគោនៅស្រុកថាឡាបរិវ៉ាត អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទនិងប្រជាពលរដ្ឋគ្រប់ជនជាតិ តែងតែរៀបចំធ្វើបុណ្យគោរពប្រតិបត្តិ ទៅតាមប្រពៃណីជារៀងរាល់ឆ្នាំ នៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខចំរើន ៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង