Connect with us

ព័ត៌មានជាតិ

មន្ទីរវប្បធម៌ខេត្តព្រៃវែង អបអរ ទិវាវប្បធម៌ជាតិ លើកទី ២៤ ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

បានផុស

នៅ

ព្រៃវែង៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែងបានរៀបចំ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ក្រុមសិល្បករ សិល្បការិនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសនោះ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង បានលើកឡើងថា ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈ និងស្នាដៃដ៏ធំធេងនៃបុរស ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើននូវសេចក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបបី និងអរូបី ឱ្យស្ថិតស្ថេរគង់វង្ស។

លោកប្រធានមន្ទីរវប្បធម៌ បន្តទៀតថា សម្បត្តិវប្បធម៌ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បុព្វបុរសយើង គឺជាដួងព្រលឹង និងអត្តសញ្ញាណជាតិ ជាមរតកប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់ ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនានឹងគ្នា ដោយគ្មានការរើសអើង។

ហេតុនេះ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយដែលទទួលមរតកទាំងនេះ យើងត្រូវតែបំពេញកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខដុមភាពពហុវប្បធម៌ជាតិ ដោយត្រូវយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិរក្ស តាមរយៈការផ្សព្វផ្សាយ ការផ្ទេរចំណេះ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ចម្រុះ ឱ្យបានដល់សាធារណៈជន ជាពិសេសដល់អ្នកជំនាន់ក្រោយដែលជាអ្នកបន្តវេនពីជំនាន់យើង។ អនុលោមតាមស្មារតីខាងលើ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបន្តរៀបចំប្រារព្ធទិវាវប្បធម៌ ៣ មីនា លើកទី២៤ ដោយសម្រេចកំណត់យកប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណង ដើម្បីឱ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី បង្កើននូវការដឹងគុណចំពោះបុព្វ ការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបប្រកបដោយសក្តានុពលក្នុង ការរួមចំណែកអភិវឌ្ឍសង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។ 

លោកប្រធានមន្ទីរ មានប្រសាសន៍បន្តទៀតថា ការយល់ដឹងកាន់តែច្បាស់ពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងជាកាលានុវត្តភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។  ស្រឡាញ់កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សា ការពារ វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខរបស់ប្រជាជន។ ចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ ចូលរួមកាន់តែសកម្មក្នុងការផ្ទេរ និងទទួលយកនូវចំណេះជំនាញបច្ចេកទេសពីវិស័យវប្បធម៌ជាតិ។ ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្សនូវ ឯកសារ បេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន។ លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិព្រមទាំងលើកស្ទួយវប្បធម៌ចម្រុះឱ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តភាព ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ និងគ្មានការរើសអើង។ 

លោកប្រធានមន្ទីរ បន្ថែមទៀតថា ក្នុងនាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង សូមធ្វើការសហការជាមួយមន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរទេសចរណ៍ មន្ទីរធម្មការសាសនា និងផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយអប់រំ ប្រជាជន មហាជន ជាពិសេសក្នុងស្រទាប់យុវជនឱ្យមានស្មារតីមុតមាំក្នុងការចូលរួមថែរក្សា ការពារវប្បធម៌ ជាតិដូចជា៖ ប្រពៃណី និងទំនៀមទំលាប់ជាតិ ពិសេសសិល្បៈទស្សនីយភាពឱ្យប្រសើរឡើង សំដៅរួមចំណែកកាតបន្ថយឥទ្ធិពលអវិជ្ជមាននៃវប្បធម៌បរទេសដូចជាតាមរយៈ ខ្សែភាពយន្ត អ៊ិនធ័រណែត ចម្រៀង សម្លៀកបំពាក់ជាដើម។ យុវជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍការអភិរក្សវប្បធម៌ និងការបង្កើតថ្មីៗ។ ការទទួលយកវប្បធម៌បរទេសដែលមានផលល្អ និង ផលមិនល្អ ពីព្រោះយុវជនជាអ្នកបន្តវេនជាសសរទ្រូងរបស់ប្រទេសជាតិ ឱ្យមានភាពសម្បូរសប្បាយរុងរឿងទៅថ្ងៃអនាគត ដូចមានក្នុងពាក្យស្លោកថា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន”៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា៥២ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២០ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា៥២ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម