Connect with us

ព័ត៌មានជាតិ

កម្ពុជា លក់អង្ករឲ្យរុស្ស៊ី និងអ៊ុយក្រែន​បានប៉ុន្មានតោន ​​ក្នុងមួយឆ្នាំ?

បានផុស

នៅ

ក្នុងរយៈពេល​ ៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) ប្រទេសកម្ពុជា បាននាំអង្ករចេញទៅកាន់ប្រទេសរុស្ស៊ី បានចំនួន ១៧​ ៥១២តោន។ សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្ស៊ីមាន ចំនួន​ ២​ ២២៣​ តោន ដែលគិតជាទឹកប្រាក់ប្រមាណ ​ ១​ ៩៦៣​ ៦៤០​ ដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ ខែមករា និងខែកុម្ភៈ​ នៃឆ្នាំ ២០២២ បរិមាណអង្ករ ដែលបាននាំចេញទៅកាន់ប្រទេសរុស្ស៊ីមានចំនួនត្រឹមតែ ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ​ ២០០​ ៦៤០​ ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២ តោនតែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ។

ចំណែកទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង ៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានចំនួន ៦៣.៨១ លានដុល្លារអាមេរិក។ ទិន្នន័យនេះ បានបញ្ជាក់ថា កម្ពុជា នាំចេញទៅរុស្ស៉ីចំនួនជាង ៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ ។

រីឯទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១ មានជាង ៨.៥៦លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញទៅអ៊ុយក្រែនចំនួនជាង ៦ លានដុល្លារ និងនាំចូលពីអ៊ុយក្រែនមានចំនួន ២.៤លានដុល្លារអាមេរិក៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម