ព័ត៌មានជាតិ
ទូតអាមេរិក ៖ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ ទៅកាន់ទីផ្សារអាមេរិក ៣០% ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្តី
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់ ៣០ភាគរយ ដែលលោកចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ ក្តី។
ការលើកឡើងរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២នេះ។
លោក Patrick Murphy បានបន្តថា កំណើននៃការនាំចេញផលិតផល វាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អ រវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលា ដើម្បីជជែករកដំណោះស្រាយ ឲ្យបានសមរម្យជា មួយគ្នា បន្តទៀត។
នៅក្នុងជំនួបនេះដែរ លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះលោក Patrick Murphy នៅក្នុងអាណត្តិការទូតរបស់លោក បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឲ្យ មានការវិវត្តន៍រីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នា ក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។
លោករដ្ឋមន្ត្រី បានជម្រាបលោកទូតទៀតថា ទន្ទឹមនឹងនេះ ក៏មានការបន្តយកចិត្តទុកដាក់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស តាមរយៈការជួញដូរកម្លាំងពលកម្ម ការលុបបំបាត់ពលកម្មកុមារ សុទ្ធតែទទួលបាននូវវឌ្ឍភាពគួរឲ្យកត់សំគាល់ផងដែរ បើទោះនៅមានបញ្ហាប្រឈម និងបញ្ហាមួយចំនួន មិនទាន់បានសម្រេចគោលដៅ ក៏យើងបានជម្រុញការងារទាំងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ធានាបាននូវការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ ការពារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការរើសអើងនៅកន្លែងធ្វើការ, ផ្តល់ជំនួយផ្នែកច្បាប់ និងសុខុមាលភាព, ជួយដល់ពលករ ក្នុងការទទួលបានឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងជួយដល់ពលករចំណាកស្រុក ដែលមិនមានឯកសារ, សម្របសម្រួលលទ្ធភាពទទួលបានរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់នៃប្រទេសគោលដៅ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះបញ្ហាពលកម្មកុមារ ក្រុមអធិការកិច្ចការងារ កំពុងខិតខំបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគ្រាស សិប្បកម្ម និងអាណាព្យាបាលឲ្យយល់ច្បាស់ពីច្បាប់ និងលិខិតបទដ្ឋាន ដែលកំណត់អាចឲ្យប្រើប្រាស់កុមារ លើប្រភេទការងារណា ហើយក្នុងលក្ខខណ្ឌបែបណា។
ទន្ទឹមនឹងនេះ ក៏បានអនុវត្តច្បាប់ចំពោះសហគ្រាស សិប្បកម្ម ដែលមិនអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានផងដែរ ដើម្បីទប់ស្កាត់បាននូវការប្រើប្រាស់ពលកម្មកុមារ ហើយដកហូតកុមារចេញពីពលកម្មកុមារបានជាបន្តបន្ទាប់ ក្នុងគោលដៅឈានទៅសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្តគ្មានពលកម្មកុមារ នាឆ្នាំ ២០២៥។
នៅក្នុងជំនួប ភាគីទាំងពីរបានសម្ដែងនូវមោទកភាព ចំពោះវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិទាំងនេះ ហើយបានឯកភាពគ្នា ក្នុងការជំរុញការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឲ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឲ្យមាន ជាវេទិការចែករំលែកបទពិសោធន៍ និងការសិក្សាសម្រួលដល់ការធ្វើឲ្យនីតិវិធីនានា កាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធ នឹងវិស័យការងារកាន់តែប្រសើរ។
ជាមួយនេះផងដែរ ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងបន្តជំរុញឲ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិក នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឲ្យមានជាអធិការកិច្ចរួមគ្នា រវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
ចំពោះករណីវិវាទការងារ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រសួងតែងតែខិតខំឲ្យអស់លទ្ធភាព ក្នុងផ្សះផ្សា និងស្វែងរកដំណោះស្រាយ តាមយន្តការចរចារ ហើយតែងតែបន្តអំពាវនាវ តាមការអញ្ជើញភាគីវិវាទ ចូលមកជួបចរចារដោះស្រាយដោយសន្តិវិធី ស្របតាមនីតិវិធីច្បាប់ជាធរមាន ហើយក្រសួងរីករាយ ក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនដល់ភាគីវិវាទ ដើម្បីធានាបាននូវការការពារតាមផ្លូវច្បាប់ ដែលកន្លងមកក្រសួងបាននិងកំពុងអនុវត្ត ក្នុងការជួយគាំពារដល់កម្មករនិយោជិត ជាពិសេស មេដឹកនាំសហជីព៕
អត្ថបទ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-07_14-49-14-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-07_14-49-14-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-07_14-49-15-2-681x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-07_14-49-15-3-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?