ព័ត៌មានជាតិ
ស្រូវប្រាំងខេត្តព្រៃវែងឆ្នាំនេះ មានទិន្នផលកើនឡើងជាងឆ្នាំមុន
ព្រៃវែង៖ ការផលិតកម្មដំណាំស្រូវរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)នៅខេត្តព្រៃវែង អនុវត្តលើផ្ទៃដីសរុបចំនួន ១១៨,៥៨២ ហិកតា ស្មើនឹង១៥៨,១១% នៃផែនការ ៧៥ ០០០ ហិកតា កើនឡើងជាង៧ ៣០៣ ហិកតា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តព្រៃវែង។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ការងារប្រមូលផលដំណាំស្រូវរដូវប្រាំង សរុប ៥១ ៧៥១ហិកតា ស្មើនឹង៤៣,៦៤%នៃផ្ទៃដីអនុវត្តបាន ១១៨៥៨២ហិកតា។ បរិមាណផល សរុប២៥០ ៥៤៥តោន និងទិន្នផលមធ្យម ៤,៨៤ តោន/ហិកតា។ ចំពោះបរិមាណនាំចេញស្រូវក្រៅផ្លូវការ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សរុបមានចំនួន២៩៤ ៦៩៤តោន ស្មើនឹង៦១ ៩៦៩ ៧២៤ដុល្លារ។ ដោយឡែកក្នុងសប្តាហ៍នេះ សរុបមានចំនួន ៥៣, ៦២៦ តោន ស្មើនឹង ១១,១២០,៩៣០ ដុល្លារ។ ក្នុងនោះ មានប្រភេទស្រូវ IR50404 មានតម្លៃ ៨៥០/គីឡូក្រាម និងប្រភេទស្រូវ OM5451 មានតម្លៃ៨៦០/គីឡូក្រាម។

មិនត្រឹមតែដាំដុះស្រូវប៉ុណ្ណោះទេ ក្នុងនោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) មាន ពោត ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុបចំនួន ១ ២៨១ហិកតា ស្មើនឹង១៦២,១៥%នៃផែនការ៧៩០ហិកតា។ ផ្ទៃដីប្រមូលផលសរុប៥៨៦ហិកតា ដោយទទួលបាន បរិមាណផលសរុប៨ ៧៩០តោន។ ហើយចំពោះដំណាំឧស្សាហកម្មមានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ និងឈូក សម្រេចបានលើផ្ទៃដីសរុប ចំនួន៣៧៣៦ហិកតា ស្មើនឹង៧៣,១៨%នៃផែនការ៥ ១០៥ហិកតា។ ផ្ទៃដីប្រមូលផលសរុប២៧៧ហិកតា ដោយទទួលបានបរិមាណផលសរុប៣ ៤៤៣តោន៕សៅគ្រី



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?