ព័ត៌មានជាតិ
កសិករដាំស្វាយចន្ទីត្អូញត្អែពីតម្លៃលក់ចេញដែលឈ្មួញទម្លាក់ថ្លៃ ខណៈទើបប្រមូលផលតំបូង
កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង ថា ការប្រមូលទិញគ្រាប់ស្វាយចន្ទីឆ្នាំនេះការដាំដុះដំណាំឧស្សហកម្មមួយនេះ ទទួលបានទិន្នផលច្រើន តែទីផ្សារប្រមូលទិញត្រូវឈ្មួញទម្លាក់ថ្លៃចាប់ពីដើមឆ្នាំ ធ្វើឱ្យកសិករមួយចំនួនខាតបង់ ចំណាយទៅលើការបាញ់ថ្នាំដាក់ជីនិងការថែទាំ។
លោក គង់ អុល កសិកររស់នៅឃុំអូឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កសិករនៅក្នុងភូមិឃុំនេះ សុទ្ធសឹងតែជាឬកសិករដាំដំណាំឧស្សាហកម្មមិនអាចទទួលបានផលទៅតាមការចង់បាននោះឡើយ ពេលដាំបានហើយពិបាករកទីផ្សារនាំចេញ ដូចជាស្វាយចន្ទី-ស្វាយកែវល្មៀត និងដំឡូងមីជាដើម។
លោកថា ឆ្នាំនេះស្វាយចន្ទីបានផលស្រួលលក់ តែកសិករមិនទាន់ប្រមូលផលបានពេញលេញផង អ្នកប្រមូលទិញបានទំម្លាក់ថ្លៃពីដើមរដូវទៅហើយ ព្រោះនៅក្នុងខែកុម្ភៈមួយគីឡូក្រាមគ្រាប់សើមមានតម្លៃ៥៦០០រៀល បច្ចុប្បន្នមានតម្លៃតែ៥.១០០/-ទៅ៥.២០០រៀល ចំពោះគ្រាប់ធំ។ ចំណែកគ្រាប់តូចវិញមានតម្លៃតែ៤.៣០០ឬ៤.២០០រៀលតែប៉ុណ្ណោះ។
លោក កែវ ណារិទ្ធ ប្រធានសភាពពាណិជ្ជកម្មប្រចាំមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគីរី បានបញ្ជាក់ថា ផលចន្ទីនេះដោយសារតែឈ្មួញទិញមិនមានការក្រកួតប្រជែងគ្នាទេ ដោយសារតែការនាំចេញនៅឆ្នាំនេះមានភាពលំបាក។ មួយវិញទៀតប្រទេសជិតខាងកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩យ៉ាងខ្លាំងខ្លាផង ដូចជាប្រទេសវៀតណាមជាដើមដែលជាទីផ្សារធំត្រូវនាំចេញ។
លោកបន្តថា ដំណោះស្រាយបញ្ហានេះចូលកសិករយើងសម្រេចចិត្តឱ្យបានច្បាស់លាស់ចំពោះភោគផលដែលប្រមូលបាន ត្រូវរៀបចំថែរក្សាហាលស្តុកទុកដាក់ឱ្យបានត្រឹមត្រូវ រង់ចាំតម្លៃទីផ្សារបានថ្លៃនៅពេលណាមួយសមស្របទើបយើងបញ្ចេញលក់ជាការល្អ។
សូមបញ្ជាក់ថា ដាំដំណាំស្វាយចន្ទីគិតមកដល់ពេលនេះកសិករខ្លះទើបប្រមូលផលបានតិចតួចហើយខ្លះទៀតមិនទាន់បានប្រមូលផលនៅឡើយទេ រីឯតម្លៃទីផ្សារមិនពិតប្រាកដ គឺតាមតែមាត់ឈ្មួញថាតែប៉ុណ្ណោះ ឯអ្នកខាតបង់គឺកសិករ អ្នកផលិតនេះឯង៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?