ព័ត៌មានជាតិ
ចរាចរណ៍លើផ្លូវធំៗ បានវិលមកកកស្ទះវិញ ក្រោយករណីឆ្លងកូវីដ១៩ ថមថយចុះ
បន្ទាប់ពីករណីឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មានការថមថយ ស្ថានភាពចរាចរណ៍នៅតាមដងផ្លូវបានវិលមកកកស្ទះវិញនៅដើមសប្តាហ៍ថ្ងៃទី ១៤ ខែធ្នូ នេះ។
អ្នកដំណើរតាមដងផ្លូវយ៉ាងច្រើនកុះករ បង្កឲ្យមានការកកស្ទះចរាចរណ៍ដោយអន្លើផងដែរ ខណៈដែរកាលពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាចូលមកដល់ភ្លាម នៅតាមដងផ្លូវនានាមានសភាពស្ងប់ស្ងាត់ គឺមិនមានអ្នកដំណើរច្រើនទេ មានន័យថា ងាយស្រួលក្នុងការធ្វើដំណើរណាស់។ ប៉ុន្តែសម្រាប់ពេលនេះ ចរាចរណ៍នៅតាមដងផ្លូវឃើញថា បានវិលទៅរកជាធម្មតាវិញហើយ។ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍មួយទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋហាក់ដូចជាមានការយល់ដឹងច្រើនជុំវិញ ការបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយពួកគាត់ស្ទើរតែ១០០ភាគរយទៅហើយ ដែលបានពាក់ម៉ាសការពារខ្លួននៅតាមដងផ្លូវ។
ជាក់ស្ដែងនៅតាមមហាវិថីធំៗមួយចំនួន ដូចជាមហាវិថីសហព័ន្ធរុស្ស៊ី កម្ពុជាក្រោមជាដើមនាព្រឹកថ្ងៃទី១៤ធ្នូនេះ ប្រជាពលរដ្ឋបានធ្វើដំណើរយ៉ាងច្រើនកកកុញ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ដោយអន្លើ ផងដែរ។
គួរបញ្ជាក់ថា ការឆ្លងរាលដាលក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គិតមកដល់ព្រឹកថ្ងៃ១៤ធ្នូ ២០២០នេះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា មានសរុបចំនួន៤០នាក់។ តែសម្រាប់ថ្ងៃនេះជាថ្ងៃទី៣ហើយ ដែលមិនមានករណីរកឃើញអ្នកឆ្លងថ្មី ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ក្តៅៗពីហាងឆេងម៉ាសលក់នៅផ្សារអូឡាំពិក
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ