Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតដែកដំបូងគេនៅខេត្តបន្ទាយមានជ័យ បើកដំណើរការជាផ្លូវការ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យបានដាក់ឱ្យដំណើរការរោងចក្រផលិតដែកសម្រាប់គ្រឿងសំណង់ជាលើកដំបូង ដែលជាការវិនិយោគចម្រុះខ្មែរ ចិន និងថៃ ដែលស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដែក កាលពីថ្ងៃទី០៨មីនា លោក តឹក ប៊ុនធឿន តំណាងឱ្យក្រុមហ៊ុន ប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក បានឱ្យដឹងថា ការបើករោងចក្រផលិតដែកទី១ នៅខេត្តបន្ទាយមានជ័យនេះ គឺជាការចូលរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន ពិសេសចង់ប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីន គ្រាប់យុទ្ធភណ្ឌក្លាយទៅជាតំបន់អភិវឌ្ឍន៍។

លោក តឹក ប៊ុនធឿន បន្តថា កន្លងមកនិងចំពោះមុខ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍តំបន់នេះលើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ជាច្រើនខ្សែ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ដោយវិនិយោគលើវិស័យអចលនវត្ថុ, បង្កើតផ្សារ, រោងចក្រ, សេវាកម្ម មួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា ក្នុងគម្រោងបន្ត គឺក្រុមហ៊ុននឹងកសាងរោងចក្រផលិតសំបករថយន្តនិងអាជីវកម្មវិស័យ​ផ្សេងទៀតដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋក្នុងមូលដ្ខានដើម្បីលើកកម្ពស់ជីវិភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើអោយក្រុមហ៊ុន និងម្ចាស់អាជីវកម្ម សូមផ្តល់អាទិភាពកម្លាំងពលកម្មជូនពលរដ្ឋនៅឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

លោកអភិបាលខេត្តបានប្តេជ្ញាថា នឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួល ជូនវិនិយោគិនខ្មែរ និងបរទេស ដែលមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៦ នាទីutes មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម