Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកឯកភ្នំ​ កែលំអ​បឹង​បុរាណ ជា​តំបន់​ទេសចរណ៍​ថ្មី

បានផុស

នៅ

​​អភិបាល​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បានអះអាងថា ការ​ជីក និង​ស្តា​បឹង​បុរាណអាយុ១០០០ឆ្នាំ ដែលគោក​រាក់រាប់ឆ្នាំ​មក​ហើយ គឺដើម្បីទាញយកទឹក​សម្រាប់​ស្រោចស្រព​ប្រើប្រាស់​នៅ​រដូវ​ដែល​ខ្វះខាត​ទឹក ក៏ដូចជា​ពង្រីក​សក្ដានុពល​ទេសចរណ៍ លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក។

លោក ម៉ិល​ សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ​ថា បឹងដែលបាន​ជីក និងស្តានេះ គឺជាបឹង(តាគម)ដែលកើតឡើងតាំងពីសតវត្សន៍ទី១១ ដោយឆ្លងកាត់ជាច្រើនសម័យកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា រហូតដល់​បច្ចុប្បន្ន​នេះ បឹង​បាន​គោក​រាក់​ស្ទើរ​តែ​រាបស្មើ​នឹង​មាត់​ច្រាំង ហើយទឹកមាន​តែ​ត្រឹម​តិចតួច​ប៉ុណ្ណោះ។ដោយមើលឃើញសភាពបែបនេះ ​ប្រជាពលរដ្ឋ​រាប់រយគ្រួសារនៅក្នុង​ភូមិ​សាស្ត្រនេះ​បានឯកភាពគ្នាស្នើសុំឲ្យអាជ្ញាធរស្រុក ឲ្យជួយ​ជីក​ស្តា​ឡើងវិញ ​ដើម្បី​ទទួល​បាន​ទឹក​ស្រោច​ស្រព​ដំណាំ​​និងប្រើប្រាស់ប្រចាំថ្ងៃ ​។

​លោកថា អាជ្ញាធរមើលឃើញថា អត្ថប្រយោជន៍​បឹង​​ស្តុក​ទឹក​ដ៏​ធំ​នេះ ពិតជាបាន​បង្ក​លក្ខណ:​យ៉ាង​ល្អ​ប្រ​សើរ​ដល់ប្រជាពលរដ្ឋជាច្រើន ទាំងនៅតំបន់នេះ និងទាំងនៅ​ក្នុងស្រុកថ្មគោល ដែលមានទីតាំង​ក្បែរ​គ្នា​អាចប្រើប្រាស់ទឹកបានទាំងរដូវប្រាំង និងរដូវវស្សា ដោយមិនរីងហួតនោះទេ។

អាជ្ញាធរ​រំពឹង​ថា ក្រោយពីបានជីកនិង​ស្តា​បឹង​ ដែលមានទំហំ៧ហិកតានេះ​រួចរាល់ ក៏មានការរៀបចំ​កែលំអ​ឲ្យ​ប្រែក្លាយ​ជា​គោលដៅ​តំបន់​ទេសចរណ៍ ដ៏មាន​សក្ដានុពល​មួយផងដែរ។តាម​រយ:ការរៀបចំនេះ​ក៏មាន​ការសាងសង់ជាកូនកោះ១ នៅចំ​កណ្ដាល​បឹង រួចសាងសង់ជាស្ពាននាគ ដើម្បីធ្វើដំណើរទៅកាន់​កូនកោះ​ដែលជាកន្លែងសម្រាប់​គោរព​សក្ការ:​បូជា​ដើម្បីធ្វើការរម្លឹកគុណដល់​បុព្វបុរស​ខ្មែរ​ដែល​បន្សល់​ទុក​នូវ​ប្រភព​ទឹកដ៏ធំនេះ។បន្ថែមពីនេះទៀត នឹងមានការរៀបចំដាក់ដាំដើមឈើប្រណិតរាប់រយ​ដើម ដើម្បី​​ជាម្លប់​សម្រាប់​អ្នកទេសចរ​ជ្រក​​កម្សាន្ត​មើល​ផ្ទៃទឹក ក្នុងបឹងដ៏ធំ​ល្វឹងល្វើយ​នេះគ្រប់ពេលវេលាផងដែរ។

តាមរយៈ​សមិទ្ធិ​ផល​កែច្នៃ​ថ្មី​នេះ ក៏នឹង​ផ្ដល់​នូវការងារបង្កើនប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​​​មាន​ដូច​ជា​ការ​លក់ដូរ​​ចំណីអាហារ​បែប​ទំនៀមទម្លាប់​បន្លែ​ផ្លែ​ឈើ​របស់ខ្មែរ​ ឬអាហារសម្រន់​​ជាដើម។

​លោកអភិបាលស្រុកអះអាងថា ក្រុមការងារស្រុកមាន​គម្រោង​ និង​បង្រៀន​ពី​របៀប​អាំង​មាន់​ស្រែ ​ឲ្យ​មានរស់ជាតិឆ្ងាញ់ដល់កសិករ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការរបស់​ភ្ញៀវជាតិ-អន្តរជាតិ ដែលចេញពី​ក្រុង​ហើយទៅស្រស់ស្រូបយកបរិយាកាសបែបធម្មជាតិ នៅតំបន់នេះ​។

​សូមបញ្ជាក់ថា ​បឹងតាគម​ បានចាប់ផ្តើម​ជីក ស្តា​ តាំងពីខែមីនា ឆ្នាំ២០២០ ហើយ​គ្រោង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១ ខាងមុខ លើទំហំដី៧ហិកតា៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម